ការកម្សាន្តចិត្តរបស់មិត្តភក្តិ

មាន​ពេល​មួយ​ខ្ញុំ​បាន​អាន​អត្ថ​បទ ដែល​និយាយ​អំពី​ស្រ្តី​ជា​ម្តាយ​ម្នាក់ ដែល​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ឃើញ​កូន​ស្រីខ្លួន​ប្រឡាក់​ភក់​ចាប់​ពី​ជើង ដល់​ចង្កេះ​ ខណៈ​ដែល​នាង​កំពុង​ដើរ​មក​ពី​សាលា​រៀន ចូល​តាម​ទ្វារ​ផ្ទះ។ កូន​ស្រី​គាត់​ក៏បាន​ពន្យល់​គាត់​ថា  មិត្ត​ភក្តិ​របស់​នាង​បាន​រអិល​ជើង​ដួល​ទៅ​ក្នុង​ថ្លុក​ភក់។ នាង​ក៏​បាន​ឃើញ​មិត្ត​រួម​ថ្នាក់​របស់​នាង​ម្នាក់ រត់​ទៅ​ហៅ​ឲ្យ​គេ​ជួយ។ ពេល​នោះ ក្មេង​ស្រី​តូច​ម្នាក់​នេះ​ក៏​បាន​អាណឹត​មិត្ត​ភក្តិ​នាង ដែល​កំពុង​តែ​អង្គុយ​ម្នាក់​ឯង ដោយ​ដៃ​ខ្ទប់​ពី​លើ​ជើង​ដែល​កំពុង​តែ​ឈឺ។ ដូច​នេះ នាង​ក៏​បាន​ទៅ​អង្គុយ​ក្នុង​ផ្លុក​ភក់​ជា​មួយ​មិត្ត​ភក្តិ​នាង​ដែរ ទាល់​តែគ្រូ​មក​ដល់។

ពេល​ដែល​លោក​យ៉ូប​បាន​ជួប​ការ​បាត់​បង់​កូន​របស់​គាត់ ដោយ​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ហើយ​ក៏​កើត​ដំបៅ​ពេញ​ខ្លួន គាត់​មាន​សេចក្តី​ទុក្ខ​ជា​ពន់​ពេក។ ព្រះ​គម្ពីរ​បាន​ចែង​ថា មិត្ត​ភក្តិ​របស់​គាត់​បី​នាក់ បាន​ទៅ​លើក​ទឹក​ចិត្ត​គាត់។ ពេល​ពួក​គេ​ឃើញ​គាត់ “កាល​គេ​ងើប​ភ្នែក​មើល​ពី​ចំងាយ​ទៅ​ឃើញ តែ​មិន​បាន​ស្គាល់​លោក នោះ​ក៏​ឡើង​សំឡេង​យំ ហើយ​ហែក​អាវ​ខ្លួន​គ្រប់​គ្នា ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​អាកាស ពី​លើ​ក្បាល​របស់​ខ្លួន​ដែរ។ រួច​គេ​អង្គុយ​នៅ​ដី ជា​មួយ​នឹង​លោក​អស់​៧​យប់​៧​ថ្ងៃ ឥត​មាន​អ្នក​ណា​និយាយ​ទៅ​លោក​១​ម៉ាត់​សោះ ដោយ​ឃើញ​ថា លោក​មាន​សេចក្តី​ទុក្ខ​ជា​ទំងន់​ណាស់”(យ៉ូប ២:១២-១៣)។

ពី​ដំបូង មិត្ត​ភក្តិ​លោក​យ៉ូប​បាន​បង្ហាញ​នូវ​ការ​យល់​ចិត្ត​គាត់ តាម​របៀប​ដ៏​គួរ​ឲ្យ​កត់​សំគាល់។ ពួក​គេ​ដឹង​ថា ពេល​នោះ ​លោក​យ៉ូប​គ្រាន់​តែ​ត្រូវ​ការ​នរណា​ម្នាក់ អង្គុយ​កាន់​ទុក្ខ​ជា​មួយ​គាត់​ប៉ុណ្ណោះ។ នៅ​ក្នុង​ពីរ​បី​ជំពូក​បន្ទាប់ យើង​ឃើញ​ថា ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​និយាយ។ អ្វី​ដែល​ខុស​ទំនង​នោះ គឺ​ពេល​ដែល​មិត្ត​ភក្តិ​គាត់​និយាយ​កម្សាន្ត​ចិត្ត​គាត់ ពួក​គេ​បាន​ផ្តល់​យោបល​ឲ្យ​គាត់ មិន​បាន​ល្អ​ឡើយ(១៦:១-៤)។

ជា​ញឹក​ញាប់ ការ​ល្អ​បំផុត ដែល​យើង​អាច​ធ្វើ ដើម្បី​កម្សាន្ត​ចិត្ត​មិត្ត​ភក្តិ​ដែល​កំពុង​មាន​ទុក្ខ គឺ​ជា​ការ​អង្គុយ​នៅ​ក្បែរ ជួយ​រំលែក​ទុក្ខ​ពួក​គេ។—LISA SAMRA

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles