ត្រូវបានដោះឲ្យរួច
កាលនៅពីក្មេង នៅក្នុងភូមិដែលខ្ញុំរស់នៅ ខ្ញុំបានរកឃើញថា សត្វមាន់មានចំណុច ដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំង។ ពេលណាខ្ញុំចាប់បានមាន់មួយក្បាល ខ្ញុំបានកាន់វាឲ្យក្រាបនៅលើដីពីរបីនាទី រួចខ្ញុំក៏បានព្រលែងវាថ្នមៗ។ ពេលនោះ សត្វមាន់នៅតែក្រាបនៅលើដី ដោយគិតស្មានថា ខ្ញុំកំពុងតែកាន់វាជាប់។ ទោះវាអាចស្ទុះរត់ចេញពីខ្ញុំ ដោយសេរីក៏ដោយ ក៏វានៅតែមានអារម្មណ៍ថាជាប់ទៅណាមិនរួចដដែល។ ពេលយើងទទួលជឿព្រះយេស៊ូវ ទ្រង់ក៏បានរំដោះយើងឲ្យរួចពីអំពើបាប និងរួចពីចំណងដែលអារក្សបានចងរឹតយើង។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវការពេលវេលា ដើម្បីកែប្រែទម្លាប់ និងគំនិតដែលជាប់មានបាប ហេតុនេះហើយ បានជា សាតាំងអាចធ្វើឲ្យយើងមានអារម្មណ៍ថា យើងនៅជាប់ចំណងរបស់វា។ ប៉ុន្តែ ព្រះវិញ្ញាណរបស់ព្រះ បានរំដោះយើងឲ្យរួចហើយ។ ទ្រង់មិនបានធ្វើឲ្យយើងក្លាយជាទាសករឡើយ។ គឺដូចដែលសាវ័កប៉ុលបានប្រាប់ពួកជំនុំនៅទីក្រុងរ៉ូមថា “ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ។ ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប និងសេចក្តីស្លាប់ហើយ”(រ៉ូម ៨:១-២)។ តាមរយៈការអានព្រះគម្ពីរ ការអធិស្ឋាន និងអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ព្រះទ្រង់ធ្វើការក្នុងយើង ដើម្បីលាងសម្អាតយើង ហើយជួយយើងឲ្យរស់នៅ ថ្វាយទ្រង់។ ព្រះគម្ពីរបានលើកទឹកចិត្តយើង ឲ្យដើរជាមួយព្រះយេស៊ូវ ដោយទំនុកចិត្ត ដោយឈប់មានអារម្មណ៍ថា យើងនៅជាប់ចំណងទៀត។ ព្រះយេស៊ូវបានមានបន្ទូលថា “ដូច្នេះ បើព្រះរាជបុត្រាប្រោសឲ្យអ្នករាល់គ្នាបានរួច…
Read article