ព្រះទ្រង់ទតមើលជានិច្ច
កាលហ្សេវីយើរ(Xavier) មានអាយុពីរឆ្នាំ គាត់បានរត់យ៉ាងលឿន នៅតាមផ្លូវមួយ ហើយចូលផ្លូវមួយទៀត ដែលនៅចន្លោះធ្នើរដាក់អីវ៉ាន់ នៅក្នុងហាងលក់ស្បែកជើងតូចមួយ។ គាត់ក៏បានលាក់ខ្លួននៅពីក្រោយប្រអប់ដាក់ស្បែកជើង ហើយគាត់ក៏បានសើចក្អឹកៗ ពេលដែលអ័ឡិន(Alan)ស្វាមីខ្ញុំនិយាយថា “ប៉ាឃើញកូនហើយ”។ មួយសន្ទុះក្រោយមក ខ្ញុំក៏បានឃើញស្វាមីខ្ញុំស្ទុះរត់ពីផ្លូវមួយ ទៅផ្លូវមួយទៀត ដែលនៅចន្លោះធ្នើដាក់ឥវ៉ាន់ ដោយស្រែកហៅឈ្មោះ ហ្សេវីយើរ។ យើងក៏បានប្រញាប់រត់ទៅខាងមុខហាង។ កូនរបស់យើងនៅតែសើចក្អឹកៗ ហើយរត់ទៅកាន់ទ្វារដែលបើកចំហរ ទៅរកផ្លូវដ៏មមាញឹក នៅខាងក្រៅហាង។ ភ្លាមៗនោះ ស្វាមីខ្ញុំក៏បានចាប់គាត់ពរ។ យើងក៏បានឱបគ្នា ខណៈពេលដែលយើងអរព្រះគុណព្រះជាម្ចាស់ ទាំងយំខ្សឹបខ្សួល ហើយក៏បានថើបថ្ពាល់ដ៏ធាត់របស់កូនប្រុសយើង។ រយៈពេលមួយឆ្នាំ មុនពេលខ្ញុំមានផ្ទៃពោះកំណើតហ្សេវីយើរ ខ្ញុំបានបាត់បង់កូនដំបូងរបស់យើង ក្នុងអំឡុងពេលមានផ្ទៃពោះ។ ពេលព្រះទ្រង់ប្រទានពរយើង ឲ្យមានកូនប្រុសម្នាក់នេះ ខ្ញុំក៏បានក្លាយជាម្តាយដែលមានការភ័យខ្លាច។ បទពិសោធន៍ដែលយើងបានជួប នៅហាងលក់ស្បែកជើង បានបង្ហាញឲ្យខ្ញុំដឹងថា ខ្ញុំមិនតែងតែអាចមើលថែរ ឬការពារកូនរបស់យើងជានិច្ចឡើយ។ ប៉ុន្តែ ខ្ញុំបានរកឃើញសន្តិភាព ខណៈពេលដែលខ្ញុំរៀនងាកទៅរក ព្រះជាម្ចាស់ ដែលជាជំនួយតែមួយរបស់យើង ពេលដែលខ្ញុំមានការតយុទ្ធនឹងការព្រួយបារម្ភ និងការភ័យខ្លាច។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ មិនដែលបែរព្រះនេត្រទ្រង់ ចេញពីកូនរបស់ទ្រង់ឡើយ(ទំនុកដំកើង ១២១:១-៤)។ យើងមិនអាចបង្ការមិនឲ្យមានទុក្ខលំបាក ការឈឺចិត្ត ឬការបាត់បង់បានឡើយ ប៉ុន្តែយើងអាចរស់នៅ…
Read article