ពិភពលោកដ៏ល្អឥតខ្ចោះ
មានពេលមួយគ្រូបានដាក់កិច្ចការសាលាឲ្យខេធី(Katie)ធ្វើនៅផ្ទះ ដោយសរសេរតែងសេចក្តី ក្រោមចំណងជើងថា “ពិភពលោកដ៏ល្អឥតខ្ចោះរបស់ខ្ញុំ”។ នាងបានសរសេរថា “ក្នុងពិភពលោកដ៏ល្អឥតខ្ចោះរបស់ខ្ញុំ … ខ្ញុំអាចញាំការ៉េម ដោយឥតគិតថ្លៃ នៅទីណាក៏មានស្ករមូលៗដោតឈើ ហើយផ្ទៃមេឃមានពណ៌ខៀវគ្រប់ពេល មានពពកតែបន្តិចបន្តួច ដែលមានរូបរាង្គគួរឲ្យចាប់អារម្មណ៍”។ បន្ទាប់មក តែងសេចក្តីរបស់នាង ក៏បានចូលដល់ចំណុចដែលមានអត្ថន័យស៊ីជម្រៅ។ នាងបានបន្តសរសេរទៀតថា “ក្នុងពិភពលោកល្អឥតខ្ចោះ គ្មាននរណាម្នាក់នាំដំណឹងអាក្រក់ ចូលផ្ទះទេ។ និយាយរួម គ្មាននរណាម្នាក់នាំដំណឹងអាក្រក់ ទៅប្រាប់អ្នកដទៃឡើយ”។ គ្មាននរណាម្នាក់នាំដំណឹងអាក្រក់ចូលផ្ទះទេ។ តើវាមិនអស្ចារ្យទេឬ ដែលគ្មាននរណាម្នាក់នាំដំណឹងអាក្រក់ចូលផ្ទះ? រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីសង្ឃឹម ដែលយើងមានក្នុងព្រះយេស៊ូវ។ ដ្បិតទ្រង់នឹង “ធ្វើឲ្យអ្វីៗទាំងអស់ប្រែជាថ្មីឡើង” ដោយប្រោសឲ្យជា និងធ្វើឲ្យពិភពលោករបស់យើងបានផ្លាស់ប្រែឡើង(វិវរណៈ ២១:៥)។ ស្ថានសួគ៌ គឺជាកន្លែងដែល “គ្មាន” ការអាក្រក់ សេចក្តីស្លាប់ ការទួញយំ ការឈឺចាប់ និងទឹកភ្នែកទៀតឡើយ(ខ.៤)។ វាជាកន្លែងដែលយើងអាចមានការប្រកបដ៏ល្អឥតខ្ចោះ ជាមួយព្រះជាម្ចាស់ ដែលដោយសារសេចក្តីស្រឡាញ់ នោះទ្រង់បានប្រោសលោះ និងទទួលយកយើងជារាស្រ្តទ្រង់(ខ.៣)។ ក្តីអំណរដ៏អស្ចារ្យនេះ កំពុងតែរង់ចាំយើងហើយ។ យើងអាចអរសប្បាយចំពោះការពិតដ៏ល្អឥតខ្ចោះនេះ ចាប់ពេលនេះតទៅ។ ពេលដែលយើងមានការប្រកបស្និទ្ធស្នាលជាមួយព្រះអម្ចាស់ជារៀងរាល់ថ្ងៃ យើងនឹងបានពិសោធន៍នឹងក្តីអំណរ នៃព្រះវត្តមានទ្រង់(កូល៉ុស…
Read article