សេចក្តីស្រឡាញ់ដែលឥតលក្ខខណ្ឌ
ខ្ញុំមានមិត្រភក្តិដ៏ឆ្លាតវៃម្នាក់ ដែលបានឲ្យយោបលខ្ញុំថា នៅពេលដែលមានជម្លោះកើតឡើង ជាពិសេសនៅក្នុងគ្រួសារ ខ្ញុំគួរជៀសវាងការប្រើពាក្យថា “អ្នកតែងតែ” និងពាក្យថា “អ្នកមិនដែល”។ មនុស្សយើងងាយនឹងរិះគន់អ្នកដទៃ ដែលនៅជុំវិញខ្លួន ហើយងាយនឹងមានអារម្មណ៍ថា លែងស្រឡាញ់មនុស្ស ដែលខ្លួនស្រឡាញ់។ ប៉ុន្តែ សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ ដែលព្រះទ្រង់មាន ចំពោះយើងរាល់គ្នា នោះគឺមិនដែលប្រែប្រួលឡើយ។ បទគម្ពី ទំនុកដំកើង ជំពូក ១៤៥ បានប្រើពាក្យ ទាំងអស់ យ៉ាងទូលំទូលាយ។ ខ.៩ បានចែងថា ”ព្រះយេហូវ៉ាទ្រង់ល្អ ដល់មនុស្សទាំងអស់ ហើយព្រះទ័យទន់សន្តោសរបស់ទ្រង់ ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន។ ហើយ ខ.១៣-១៤ ចែងថា “ព្រះទ្រង់ស្មោះត្រង់ ហើយទ្រង់នឹងសំរេចរាល់ទាំងសេចក្តីដែលទ្រង់បានសន្យា។ ព្រះយេហូវ៉ាទ្រង់នឹងទ្រអស់អ្នកដែលដួល ក៏លើកពួកអ្នកដែលត្រូវឱន ឡើងវិញ”។ ខ.២០ ចែងថា “ព្រះយេហូវ៉ាទ្រង់រមែងការពារអស់អ្នក ដែលស្រឡាញ់ទ្រង់”។ នៅក្នុងបទគម្ពីរទំនុកដំកើងនេះ មានការរំឭកជាច្រើនដង ដល់យើងថា សេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌរបស់ព្រះ នោះឥតព្រំដែន ហើយក៏ឥតរើសមុខផង។ រីឯព្រះគម្ពីរសញ្ញាថ្មីវិញ ក៏បានបើកសំដែងសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់ ឲ្យយើងរាល់គ្នាបានឃើញច្បាស់ នៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទ ដូចមានសេចក្ដីចែងទុកមកថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក…
Read article