August 2, 2018

You are here:
ជំនន់នៃការផ្លាស់ប្រែ

កាល​ខ្ញុំ​នៅ​ពី​ក្មេង ខ្ញុំ​ចូល​ចិត្ត​លេង​ទឹក​ភ្លៀង ​នៅ​ពេល​ដែល​មាន​ព្យុះ​ភ្លៀង លាយ​ឡំ​ដោយ​ផ្គរ​រន្ទះ។​ ពេល​ណា​ មាន​ភ្លៀង​ធ្លាក់​ខ្លំាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដោយ​សម្លេង​ផ្គរ​លាន់​កក្រើក​ដី ហើយ​ទឹក​ភ្លៀង​ធ្លាក់​ដូច​ចាក់​ទឹក ខ្ញុំ​និង​បង​ប្អូន​ខ្ញុំ ក៏​បាន​នាំ​គ្នា​រត់​លេង​គ្មាន​សណ្តាប់​ធ្នាប់ ជុំវិញ​ផ្ទះ​របស់​យើង ព្រម​ទាំង​ធ្វើ​រំអិល​លេង​ផង​ដែរ។ ទំរាំ​តែ​ដល់​ពេល​ដែល​យើង​ត្រូវ​ត្រឡប់​ចូល​ក្នុង​ផ្ទះ​វិញ យើង​បាន​ទទឹក​ជោក​អស់។ វា​គឺ​ជា​បទ​ពិសោធន៍​ដ៏​រំភើប​រីក​រាយ​ណាស់ ទោះ​មួយ​លើក​ៗ មាន​រយៈ​ពេល​តែ​ពីរ​បី​នាទី​ក៏​ដោយ។ កាល​នោះ យើង​បាន​លង់​ខ្លួន សប្បាយ​នៅ​ក្នុង​ព្យុះ​ភ្លៀង​ដែល​មាន​អំ​ណាច​ខ្លាំង​ បាន​ជា​យើង​ពិបាក​ពិពណ៌នា​ថា តើ​យើង​កំពុង​តែ​សប្បាយ​រីក​រាយ ឬ​កំពុង​តែ​ភ័យ​ខ្លាច។ រូប​ភាព​នេះ បាន​លេច​ឡើងនៅ​ក្នុង​គំនិត​របស់​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​បាន​អាន​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ១0៧។ តាម​បទ​គម្ពីរ​នេះ​ ការ​ស្អាង​ឡើង​វិញ​របស់​ព្រះ​ជា​ម្ចាស់ គឺ​ប្រៀប​បាន​នឹង​ការ​ផ្លាស់​ប្រែ​ទីហួត​ហែង ឲ្យ​ក្លាយ​ទៅ​ជា “ស្រះ​ទឹក” វិញ (ខ.​៣៥)។ ពីព្រោះ ភ្លៀង​ធម្មតា មិន​អាច​ផ្លាស់​ទីរហោស្ថាន ឲ្យ​ទៅ​ជា​វាល​ស្មៅ​បាន​ទេ។ ភ្លៀង​នោះ ត្រូវ​តែ​ជា​ភ្លៀង​ដែល​ខ្លាំង រហូត​ក្លាយ​ជា​ជំនន់ ដែល​ស្រោច​ស្រព្វ​ជោក​ជាំ ពេញ​ប្រឡោះ​ប្រេះ​ក្រហែង ទើប​ធ្វើ​ឲ្យ​ដី​នោះ ដុះ​ដាល​ជា​ជីវិត​ថ្មី​ឡើង។ តើ​នេះ​មិន​មែន​ជា​ការ​ស្តារ​ឡើង​វិញ ដែល​យើង​រំពឹង​ចង់​បាន​ទេ​ឬ? នៅ​ពេល​ដែល​ឆាក​ជីវិត​របស់​យើង ហាក់​ដូច​ជា​​ ការ​ធ្វើ​ដំណើរ​វិលវល់ គ្មាន​គោល​ដៅ​ច្បាស់​លាស់ ដោយ​យើង “ស្រេក​ឃ្លាន”…

Read article