ការផ្តល់ឲ្យនូវសេចក្តីស្រឡាញ់

លោក​ណា​ប៊ីល គូរេស៊ី (Nabeel Qureshi) បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះយេស៊ូវ ហើយ​ក្រោយ​មក គាត់​ក៏​បាន​និពន្ធ​សៀវភៅ​ជា​ច្រើន​ ដើម្បី​ជួយ​ឲ្យ​អ្នក​អាន​យល់​ដឹង អំពី​មនុស្ស នៅ​ក្នុង​សាសនា ដែល​គាត់​ធ្លាប់​បាន​ជឿ​កាល​ពី​មុន។ សំណេរ​របស់​គាត់​មាន​ពេញ​ដោយ​ការ​គោរព ហើយ​លោក គូរេស៊ី តែង​តែ​បង្ហាញ​ចេញ​នូវ​ចិត្ត​ដែល​ពោរ​ពេញ​ដោយ​ក្តី​ស្រឡាញ់​ ចំពោះ​ ជន​រួម​ជាតិ​របស់​គាត់។

នៅ​ទំព័រ​ដើម ក្នុង​សៀវភៅ ដែល​លោក គូរេស៊ី​បាន​និពន្ធ គាត់​បាន​សរសេរ​ថ្លែង​ជូន​ចំពោះ ប្អូន​ស្រី​របស់​គាត់ ដែល​មិន​ទាន់​បាន​បើក​ចិត្ត​ទទួល​ជឿ​ព្រះ​យេ​ស៊ូវ​នៅ​ឡើយ​។ ក្នុងទំព័រ​​នៃ​ការ​ថ្លែង​ជូន​ចំពោះ​នោះ សំណេរ​របស់​គាត់​ខ្លី​ទេ តែ​មាន​ពេញ​ដោយ​ព្រះ​ចេស្តា​របស់​ព្រះ​ជា​ម្ចាស់។ គាត់​បាន​ថ្លែង​យ៉ាង​ខ្លី​ថា “ខ្ញុំ​ ទូល​អង្វរ សូម​ព្រះ​ជាម្ចាស់ ប្រទាន​ពរ​ឲ្យ យើង មាន​ពេល​ថ្វាយ​បង្គំ​ព្រះ​អង្គ​ទាំង​អស់​គ្នា នៅ​ថ្ងៃ​ណា​មួយ”។

យើង​អាច​យល់​អំពី​ប្រភេទ​នៃ​សេចក្តី​ស្រឡាញ់​នេះ​ នៅ​ពេលដែល​យើង​អាន​សំបុត្រ​របស់​សាវ័ក​ប៉ុល ដែល​បាន​ផ្ញើ​ទៅ​កាន់​ពួកជំនុំ​នៅ​ទី​ក្រុង​រ៉ូម។ លោក​បាន​ថ្លែង​ថា “ខ្ញុំ​មាន​សេចក្តី​ទុក្ខ​សោក​ជា​ខ្លាំង​ និង​សេចក្តី​ព្រួយ​លំបាក​ជា​និច្ច។​​ខ្ញុំ​ស្ទើរ​តែ​នឹង​សូម​ឲ្យ​ព្រះគ្រីស្ទ ដាក់​បណ្តាសា​ខ្ញុំ​វិញ ជំនួស​បង​ប្អូន​ជា​ញាត្តិ​សន្តាន​ខ្ញុំ ខាង​ឯ​សាច់​ឈាម”(រ៉ូម ៩:២-៣)។

សាវ័ក​ប៉ុល​មាន​សេចក្តី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​សាសន៍​យូដា ដែល​ជា​ជន​រួម​ជាតិ​របស់​គាត់​ បាន​ជា​គាត់​ស្ទើរ​តែ​នឹង​សូម​ព្រះ​ជាម្ចាស់ ឲ្យ​ដាក់​បណ្តាសា​គាត់ ជំនួស​ពួក​គេ​រាល់​គ្នា ឲ្យ​តែ​ពួក​គេ​ទទួល​ជឿ​ទ្រង់។ គាត់​ដឹង​ថា ការ​ដែល​សាសន៍​យូដា​បដិសេធ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ស្មើ​នឹង​បដិសេធ​ព្រះ​ដ៏​ពិត។ ហេតុ​ដូច្នេះ​ហើយ​ ទើប​ជម្រុញ​ចិត្ត​គាត់​ ឲ្យ​ទទូច​អង្វរ ដល់​អ្នក​ដែល​បាន​អាន​សំបុត្រ​របស់​គាត់ ឲ្យ​ចែក​ចាយ​ដំ​ណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ ទៅ​កាន់​គ្រប់​គ្នា ឲ្យ​បាន​សង្រ្គោះ​ដែរ។ (រ៉ូម ១០:១៤-១៥)។

ថ្ងៃ​នេះ ចូរ​យើង​ស្ម័គ្រ​ចិត្ត ថ្វាយ​ជីវិត​របស់​យើង​ ទាំង​អធិស្ឋាន​ឥត​ឈប់​ឈរ ដើម្បី​សេចក្តី​ស្រឡាញ់ ដោយ​ការ​ឈឺ​ឆ្អាល​ចំពោះ​អ្នក​ដែល​យើង​ស្រឡាញ់! —Tim Gustafson

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles