ការយំសោកប្រកបដោយសេចក្តីសង្ឃឹម
ឧទ្យានបិតិកភណ្ឌជាតិ ឃ្លីហ្វថិន ក្នុងទីក្រុងណាសាវ ប្រទេសបាហាម៉ាស ក្នុងតំបន់ប្រជុំកោះខារីប៊ីន គឺជាឧទ្យានរំឭកអំពីសោកនាដកម្ម ក្នុងប្រវត្តិសាស្រ្ត។ ត្រង់ចំណុចកំពង់ទឹក មានជណ្ដើរថ្មឡើងទៅលើជ្រលងភ្នំ។ នៅសតវត្សរ៍ទីដប់ប្រាំបី នាវាដឹកទាសករ មកប្រទេសបាហាម៉ាស ត្រូវឈប់សំចតនៅទីនោះ។ ពួកទាសករដែលមកដល់ ត្រូវឡើងតាមកាំជណ្ដើរទាំងនេះ ភាគច្រើនត្រូវព្រាត់ប្រាស ពីក្រុមគ្រួសាររបស់ពួកគេ ហើយចូលទៅក្នុងជីវិត ដែលអមនុស្សធម៌។ នៅកំពូលភ្នំនោះ មានស្តូបជាទីរំឭកអំពីទាសករទាំងនោះ។ គេបានយកដើមតាត្រាវមកឆ្លាក់ជារូបមនុស្សស្រី ដាក់ឲ្យឈរនៅមាត់សមុទ្រ ហើយសម្លឹងមើលទៅស្រុកកំណើត និងក្រុមគ្រួសារដែលពួកគេបានបាត់បង់។ រូបចម្លាក់នីមួយៗ សុទ្ធតែមានស្នាមសម្លាក ដែលនាយសំពៅបានវាយនឹងរំពាត់។ រូបចម្លាក់មនុស្សស្រីទាំងនោះ ដែលកំពុងសោកសង្រេង ដោយសារការបាត់បង់ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសារៈសំខាន់នៃការទទួលស្គាល់ថា ពិភពលោកនេះ ពិតជាមានប្រព័ន្ធអយុត្តិធម៌ និងបាក់បែក ហើយយើងសោកសង្រេង ដោយសារបញ្ហានេះ។ យើងសោកសង្រេង តែមិនមានន័យថា យើងគ្មានសង្ឃឹមនោះទេ ប៉ុន្តែ ការយំសោកគឺជាមធ្យោបាយមួយ ដើម្បីបង្ហាញភាពស្មោះត្រង់ នៅចំពោះព្រះជាម្ចាស់។ ប្រហែល៤០ភាគរយ នៃបទគម្ពីរទំនុកដំកើង គឺជាបទទំនួញ ហើយក្នុងព្រះគម្ពីរបរិទេវ យើងឃើញថា រាស្រ្តរបស់ព្រះ ស្រែករកទ្រង់ ក្រោយពេលដែលពួកខ្មាំងសត្រូវ បានឈ្លានពាន…
Read article