August 11, 2018

You are here:
បុរសដែលកំពុងតែញញឹម

តាម​ធម្មតា ខ្ញុំ​មិន​សូវ​ចូល​ចិត្ត​ទៅ​ទិញ​ទំនិញ នៅ​ហាង​លក់​គ្រឿង​ទេស​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​វា​ជា​ផ្នែក​មួយ​ នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ ដែល​ខ្ញុំ​ចាំ​បាច់​ត្រូវ​ធ្វើ​ជា​ប្រចាំ។ ប៉ុន្តែ កិច្ច​ការ​នេះ មាន​ផ្នែក​មួយ ដែល​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន។ នោះ​គឺ​ការ​ឈរ​ចាំ​គិត​លុយ នៅ​ឯ​បញ្ជរ​គិត​លុយ​របស់​លោក​ហ្វ្រេត(Fred)។ ជា​ញឹក​ញាប់ ហ្វ្រេតបាន​បង្វែរ​ការ​គិត​លុយ ទៅ​ជា​ការ​សម្តែង។ គាត់​ពិត​ជា​មាន​ការ​រហ័ស​រហួន ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ហើយ​ក៏​តែង​តែ​មាន​ទឹក​មុខ​ញញឹម​ស្រស់ ហើយ​ថែម​ទាំង​រាំ (ពេល​ខ្លះ គាត់​ច្រៀង​ទៀត) ខណៈ​ពេល​ដែល​គាត់​បោះ​ទំនិញ​(ដែល​មិន​ផុយ​ស្រួយ) ចូល​ទៅ​ក្នុង​ថង់​ផ្លា​ស្ទីក​។ ប្រាកដ​​ណាស់ លោក​ហ្វ្រេត​ពិត​ជា​ពេញ​ចិត្ត​នឹង​ការងារ​មួយ​នោះ ដែល​គេ​អាច​មើល​ឃើញ​ថា វា​ការងារ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់​បំផុត។ ហើយ មិន​យូរ​ប៉ុន្មាន ភាព​ក្លៀវ​ក្លា​របស់​គាត់ បាន​ធ្វើ​ឲ្យ​មាន​ភាព​រីក​រាយ ដល់​មនុស្ស​ជា​ច្រើន នៅ​កន្លែង​គិត​លុយ ក្នុង​ហាង​ទំនិញ​នោះ។ របៀប​ដែល​លោក​ហ្វ្រេត​បំពេញ​ការងារ​របស់​គាត់ ធ្វើ​ឲ្យ​ខ្ញុំ​គោរព និង​ឲ្យ​តម្លៃ​ណាស់។ គាត់​មាន​អាកប្ប​កិរិយា​ដ៏​រីករាយ និង​មាន​ចិត្ត​ចង់​បម្រើ ហើយ​យក​ដាក់​ទុក​ដាក់ ចំពោះ​ភាព​លម្អិត គឺ​ត្រូវ​នឹង​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​ពិពណ៌នា នៅ​ក្នុង​ព្រះ​គម្ពីរ​កូល៉ុស ៣:២៣ អំពី​របៀប​ដែល​យើង​រាល់​គ្នា​ត្រូវ​បំពេញ​ការងារ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ហើយ​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់”។ នៅ​ពេល​ដែល​យើង​មាន​ការ​ប្រកប​ទាក់​ទង​ជា​មួយ​ព្រះយេស៊ូវ ការងារ​អ្វីក៏​ដោយ​ដែល​យើង​ធ្វើ គឺ​សុទ្ធ​តែ​ផ្ដល់​ឱ​កាស​ឲ្យ​យើង​សម្តែង​ចេញ​ឲ្យ​អ្នក​ដទៃ​ឃើញ​ព្រះវត្ត​មាន​របស់​ទ្រង់ នៅ​ក្នុង​ជីវិត​របស់​យើង។ គ្មាន​កិច្ចការ​ណា…

Read article