ការរៀនទុកចិត្ត
កាលខ្ញុំនៅវ័យជំទង់នៅឡើយ ពេលខ្លះ ខ្ញុំបានតមាត់ដាក់ម្ដាយរបស់ខ្ញុំ នៅពេលណាដែលគាត់ព្យាយាមលើកទឹកចិត្តខ្ញុំ ឲ្យមានសេចក្តីជំនឿ។ គាត់ប្រាប់ខ្ញុំថា “កូនត្រូវទុកចិត្តព្រះអង្គជានិច្ច។ ទ្រង់នឹងថែរក្សាកូនជានិច្ច”។ ហើយខ្ញុំក៏តបទៅគាត់វិញថា “វាមិនងាយស្រួលដូចម៉ាក់និយាយទេ! ព្រះអង្គជួយដល់តែអស់អ្នកណា ដែលចេះជួយដល់ខ្លួនឯងប៉ុណ្ណោះ!” ប៉ុន្តែ ក្នុងព្រះគម្ពីរទាំងមូល គ្មានខគម្ពីរណាដែលចែងថា “ព្រះទ្រង់ជួយតែអ្នកណា ដែលជួយខ្លួនឯង” នោះទេ។ ផ្ទុយទៅវិញ ព្រះបន្ទូលរបស់ទ្រង់បានបង្រៀនយើងឲ្យពឹងផ្អែកលើការផ្គត់ផ្គង់របស់ទ្រង់ ជាប្រចាំថ្ងៃ។ ព្រះយេស៊ូវមានបន្ទូលថា “ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី? ចុះនៅក្នុងពួកអ្នករាល់គ្នា តើមានអ្នកឯណាដែលអាចនឹងបន្ថែមកំពស់ខ្លួន១ហត្ថ ដោយសារសេចក្តីខ្វល់ខ្វាយបានឬទេ?” (ម៉ាថាយ ៦:២៦-២៧)។ អ្វីៗគ្រប់យ៉ាងដែលយើងមាន ដែលធ្វើឲ្យយើងអរសប្បាយ សូម្បីតែកម្លាំងដែលយើងមាន ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និង “ជួយខ្លួនឯង” សុទ្ធតែជាអំណោយទាន ដែលមកពីព្រះវរបិតានៃយើងរាល់គ្នា ដែលគង់នៅស្ថានសួគ៌ ដែលបានស្រឡាញ់ និងឲ្យតម្លៃយើង លើសពីលទ្ធភាពដែលយើងអាចយល់ដឹង។ ខណៈពេលដែលម្តាយរបស់ខ្ញុំ ជិតដល់ដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់ គាត់កើតមានជំងឺភ្លេចភ្លាំង ដែលធ្វើឲ្យគាត់បាត់បង់គំនិតច្នៃប្រឌិត និងការចងចាំ ប៉ុន្តែ ទំនុកចិត្ត…
Read article