ទ្រង់បានស្រឡាញ់ទូលបង្គំដែរទេ?
កាលពីខ្ញុំនៅវ័យជំទង់នៅឡើយ ខ្ញុំធ្លាប់ឆ្លងកាត់ដំណាក់កាលនៃការរឹងចចេស ទាស់នឹងម្ដាយរបស់ខ្ញុំ។ ឪពុករបស់ខ្ញុំបានទទួលមរណភាព តាំងពីមុនពេលដែលខ្ញុំឈានចូលវ័យជំទង់ ដូចនេះ ម្តាយរបស់ខ្ញុំត្រូវទទួលបន្ទុកដឹកនាំនាវាគ្រួសារ ឆ្លងកាត់សាគរដែលមានព្យុះភ្លៀងតែម្នាក់ឯង ដោយគ្មានជំនួយពីឪពុកខ្ញុំ។។ ខ្ញុំនៅចាំថា កាលនោះ ខ្ញុំធ្លាប់គិតថា ម្តាយខ្ញុំមិនចង់ឲ្យខ្ញុំមានការសប្បាយ ហើយតាមមើលទៅ គាត់ប្រហែលជាមិនស្រឡាញ់ខ្ញុំទេ។ បានជាខ្ញុំគិតដូចនេះ ព្រោះគាត់ច្រើនតែហាមខ្ញុំ ជាញឹកញាប់ មិនឲ្យធ្វើនេះ ឬធ្វើនោះ។ ក្រោយមក ទើបខ្ញុំដឹងថា គាត់បានហាមឃាត់ ចំពោះតែសកម្មភាពណា ដែលមិនល្អសម្រាប់ខ្ញុំប៉ុណ្ណោះ ព្រោះ គាត់ស្រឡាញ់ខ្ញុំ។ ពួកកូនចៅអ៊ីស្រាអែលក៏ធ្លាប់បានចោទសួរថា ព្រះទ្រង់បានស្រឡាញ់ពួកគេឬអត់ គឺដោយសារកាលនោះ ពួកគេបានជាប់ក្នុងភាពជាឈ្លើយសឹក នៅក្នុងចក្រភពបាប៊ីឡូន។ ប៉ុន្តែ ព្រះទ្រង់បានឲ្យពួកគេធ្លាក់ចូលភាពជាឈ្លើយសឹកនោះ គឺដើម្បីកែតម្រង់ពួកគេ ដោយសារពួកគេបន្តបះបោរទាស់នឹងទ្រង់។ ដូចនេះ ព្រះទ្រង់ក៏បានចាត់ហោរាម៉ាឡាគី ឲ្យមកឯពួកគេ។ ទ្រង់ក៏បានចាប់ផ្តើមមានព្រះបន្ទូល ដោយប្រាប់ពួកគេថា ទ្រង់បានស្រឡាញ់ពួកគេរាល់គ្នា (ម៉ាឡាគី ១:២)។ ពួកអ៊ីស្រាអែលបានឆ្លើយតប ដោយចិត្តសង្ស័យ ចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ គឺហាក់ដូចជាចង់សួរថា “តើទ្រង់ពិតជាស្រឡាញ់ពួកគេមែនឬ?” ប៉ុន្តែ ព្រះទ្រង់បានរំឭកពួកគេ តាមរយៈហោរាម៉ាឡាគីថា ទ្រង់បានសំដែងចេញនូវសេចក្តីស្រឡាញ់របស់ទ្រង់ ដោយទ្រង់បានជ្រើសរើសពួកគេ ជាជាងជ្រើសរើសពួកសាសន៍អេដំម។…
Read article