August 30, 2018

You are here:
ផ្ទះនៅលើថ្មដា

បន្ទាប់​ពី​មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​រស់​នៅ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ពួក​គេ​ក៏​បាន​រក​ឃើញ​ថា ​បន្ទប់​ទទួល​ភ្ញៀវ​បាន​ស្រុត ដោយ​មាន​ស្នាម​ប្រេះ នៅ​លើ​ជញ្ជាំង ហើយ​បង្អួច​ក៏​បើក​លែង​បាន​ទៀត។ ក្រោយ​មក​ ពួក​គេ​ក៏​បាន​ដឹង​ថា  កាល​ពី​មុន គេ​បាន​សាង​សង់​បន្ទប់​នោះ​បន្ថែម ដោយ​គ្មាន​គ្រឹះ។ ការ​កែ​លម្អ​សំណង់​ដែល​គេ​បាន​សង់ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដូច​នេះ ត្រូវ​ការ​ពេល​វេលា​រាប់​ខែ ព្រោះ​ជាង​ត្រូវ​ចាក់​គ្រឹះ​ថ្មី​។ ពួក​គេ​ក៏​បាន​ឲ្យ​ជាង​ជួស​ជុល​រួច​រាល់ ហើយ​ពេល​ខ្ញុំ​បាន​ទៅ​លេង​ផ្ទះ​របស់​ពួក​គេ ​ខ្ញុំ​មិន​ឃើញ​បន្ទប់​នោះ​មាន​ភាព​ខុស​ប្លែក​អ្វី​ច្រើន​ទេ ទោះ​ស្នាម​ប្រេះ​លែង​ឃើញ​មាន​ទៀត ហើយ​បង្អួច​ក៏​អាច​បិទ​បើក​ឡើង​វិញ​ក្តី។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​បាន​យល់​ឃើញ​ថា ការ​មាន​គ្រឹះ​រឹង​មាំ​ គឺ​ពិត​ជា​សំខាន់​ណាស់។ ​ជីវិត​របស់​យើង​ ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច អំពី​អ្នក​សង់​ផ្ទះ​ដែល​ឈ្លាស​វៃ និង​អ្នក​សង់​ផ្ទះ​ម្នាក់​ទៀត ដែល​មាន​ភាព​ល្ងង់​ខ្លៅ(លូកា ៦:៤៦-៤៩)។ អស់​អ្នក​ណា​ដែល​ស្ដាប់​ព្រះ​បន្ទូល​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម គឺ​ធៀប​ដូច​ជា​មនុស្ស​មាន​ប្រាជ្ញា ដែល​សង់​ផ្ទះ​របស់​ខ្លួន នៅ​លើ​គ្រឹះ​រឹង​មាំ គឺខុសពី​អ្នក​ណា​ដែល​ស្ដាប់​ព្រះ​បន្ទូល​របស់​ទ្រង់ ហើយ​មិន​ស្តាប់​បង្គាប់​តាម។ សម្រាប់​អ្នក​ដែល​ស្ដាប់​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម​ ​ព្រះ​យេស៊ូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កាល​ណា​មាន​ព្យុះ​ភ្លៀង​បោក​បក់​មក នោះ​ផ្ទះ​របស់​ពួក​គេ​នឹង​ជាប់​រឹង​មាំ​ដដែល។ សេចក្តី​ជំនឿ​របស់​ពួកគេ​ នឹង​មិន​ត្រូវ​រង្គើ​ឡើយ។ យ៉ាង​ណា​មិញ យើង​ក៏​អាច​រក​បាន​សន្តិភាព​ក្នុង​ចិត្ត ដោយ​ដឹង​ថា កាល​ណា​យើង​ស្ដាប់​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ  ហើយ​ប្រព្រឹត្ត​តាម​ ទ្រង់​នឹង​សង់​គ្រឹះ​រឹង​មាំ​សម្រាប់​ជីវិត​របស់​យើង។ យើង​អាច​ពង្រឹង​សេចក្តី​ស្រឡាញ់​របស់​យើង​ ចំពោះ​ទ្រង់…

Read article