August 2018

You are here:
សេចក្តីស្រឡាញ់ដែលឥតលក្ខខណ្ឌ

ខ្ញុំ​មាន​មិត្រ​ភក្តិ​ដ៏​ឆ្លាត​វៃ​ម្នាក់ ដែល​បាន​ឲ្យ​យោបល​ខ្ញុំ​ថា នៅ​ពេល​ដែល​មាន​ជម្លោះ​កើត​ឡើង ជា​ពិសេស​នៅ​ក្នុង​គ្រួសារ ខ្ញុំ​គួរ​ជៀស​វាង​ការ​ប្រើ​ពាក្យ​ថា “​អ្នក​តែង​តែ” និង​ពាក្យ​ថា “អ្នក​មិ​នដែល”។ មនុស្ស​យើង​ងាយ​នឹង​រិះ​គន់​អ្នក​ដទៃ ដែល​នៅ​ជុំវិញ​ខ្លួន ហើយ​ងាយ​នឹង​មាន​អារម្មណ៍​ថា លែង​ស្រឡាញ់​មនុស្ស ដែល​ខ្លួន​ស្រឡាញ់។ ប៉ុន្តែ សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ ដែល​ព្រះ​ទ្រង់​មាន ចំពោះ​យើង​រាល់​គ្នា នោះ​គឺ​មិន​ដែល​ប្រែ​ប្រួល​ឡើយ។ បទ​គម្ពី ទំនុកដំកើង ជំពូក ១៤៥ បាន​ប្រើ​ពាក្យ ទាំង​អស់ យ៉ាង​ទូលំ​ទូលាយ។ ខ.៩ បាន​ចែង​ថា ”ព្រះយេហូវ៉ា​ទ្រង់​ល្អ ដល់​មនុស្ស​ទាំង​អស់ ហើយ​​ព្រះ​ទ័យ​ទន់​សន្តោស​របស់​ទ្រង់ ក៏​គ្រប​លើ​កិច្ចការ​របស់​ទ្រង់​ទាំង​ប៉ុន្មាន។ ហើយ ខ.១៣-១៤ ចែង​ថា “​ព្រះ​ទ្រង់​ស្មោះ​ត្រង់ ហើយ​ទ្រង់​នឹង​សំរេច​រាល់​ទាំង​សេចក្តី​ដែល​ទ្រង់​បាន​សន្យា។ ព្រះយេហូវ៉ា​ទ្រង់​នឹង​ទ្រ​អស់​អ្នក​ដែល​ដួល ក៏លើក​ពួក​អ្នក​​ដែល​ត្រូវ​ឱន ឡើង​វិញ”។​ ខ.២០ ចែង​ថា​ “​ព្រះយេហូវ៉ា​ទ្រង់​រមែង​ការពារ​អស់​អ្នក ដែល​ស្រឡាញ់​ទ្រង់”។ នៅ​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ មាន​ការ​រំឭក​ជា​ច្រើន​ដង ដល់​យើង​ថា សេចក្តី​ស្រឡាញ់​ដ៏​ឥត​លក្ខ​ខណ្ឌ​របស់​ព្រះ ​នោះ​ឥត​ព្រំដែន ហើយ​ក៏​ឥត​រើស​មុខ​ផង។ ​រីឯ​ព្រះ​គម្ពីរ​សញ្ញាថ្មី​វិញ ក៏​បាន​បើក​សំដែង​សេចក្តី​ស្រឡាញ់​ដ៏​ធំធេង​របស់​ព្រះ​ជា​ម្ចាស់ ឲ្យ​យើង​រាល់​គ្នា​បាន​ឃើញ​ច្បាស់ នៅ​ក្នុង​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​…

Read article