ការសង់ស្ពាន
នៅក្នុងតំបន់ដែលខ្ញុំរស់នៅ មានរបងបេតុងខ្ពស់ៗ ព័ទ្ធជុំវិញផ្ទះរបស់យើង។ របងបេតុងទាំងនេះ មានបំពាក់ទៅដោយខ្សែភ្លើងសម្រាប់ឆក់ នៅខាងលើ។ តើក្នុងគោលបំណងអ្វី? គឺដើម្បីការពារ កុំឲ្យចោរចូលលួច ឬប្លន់។ ការដាច់ចរន្តអគ្គិសនីជាញឹកញាប់ ក៏ជាបញ្ហា នៅក្នុងសហគមន៍របស់យើងផងដែរ។ ការដាច់ចរន្តអគ្គិសនី បានធ្វើឲ្យគេមិនអាចប្រើកណ្ដឹងនៅខ្លោងទ្វារខាងមុខបាន។ ដោយសាររបងព័ទ្ធជុំវិញផ្ទះយើង នោះភ្ញៀវរបស់យើងត្រូវឈររង់ចាំនៅខាងក្រៅ ក្រោមកម្តៅថ្ងៃស្ទើរលាកស្បែក ឬឈររងារ ពេលភ្លៀងធ្លាក់ខ្លាំង ក្នុងអំឡុងពេលដាច់ចរន្តអគ្គិសនីម្ដងៗ។ តែសូម្បីតែនៅពេលដែលកណ្ដឹងដំណើរការ ក៏យើងត្រូវមើលឲ្យច្បាស់ថា ភ្ញៀវនោះជានរណា មុនឲ្យគាត់ចូលក្នុង។ យើងសង់របងខ្ពស់ៗ ក្នុងគោលបំណងល្អទេ ប៉ុន្តែ វាអាចក្លាយទៅជារបងនៃការរើសអើង ទោះភ្ញៀវនោះមិនមែនជាជនបង្កគ្រោះថ្នាក់ក៏ដោយ។ ស្ដ្រីសាសន៍សាម៉ារី ដែលព្រះយេស៊ូវបានជួបនៅអណ្ដូងទឹក ក៏មានការពិបាកស្រដៀងនឹងខ្ញុំផងដែរ ដោយសារបញ្ហានៃការរើសអើង។ សាសន៍យូដាមិនមានទំនាក់ទំនងអ្វី ជាមួយសាសន៍សាម៉ារីទេ។ នៅពេលដែលព្រះយេស៊ូវបានសុំទឹកនាង នាងនិយាយថា “លោកជាសាសន៍យូដា ម្តេចក៏លោកសូមទឹកខ្ញុំពិសារ ដែលខ្ញុំជាស្រីសាសន៍សាម៉ារីដូច្នេះ?”(យ៉ូហាន ៤:៩)។ នៅពេលដែលនាងចាប់ផ្តើមបើកចិត្តទទួលជឿព្រះយេស៊ូវ នាងក៏បានទទួលបទពិសោធន៍ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ដែលជះឥទ្ធិពលជាវិជ្ជមាន ដល់ខ្លួននាង ក៏ដូចជាអ្នកជិតខាងរបស់នាង (ខ.៣៩-៤២)។ ព្រះយេស៊ូវបានធ្វើជាស្ពាន ដែលបានរំលំជញ្ជាំង នៃភាពជាសត្រូវ និងការប្រកាន់ពូជសាសន៍។ ការល្បួងឲ្យមានការរើសអើង គឺពិតជាមានមែន…
Read article