លើសពីការសិក្សាអំពីផ្កាយ
កាលពីឆ្នាំ ២០១១ សមាគមជាតិ អវកាស និងលំហអាកាស ដែលហៅកាត់ថា អង្គការណាសា(NASA) បានអបអរសាទរខួប៣០ឆ្នាំ នៃការស្រាវជ្រាវអវកាសរបស់ខ្លួន។ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ គេបានបាញ់បង្ហោះយានចម្លង ដើម្បីដឹកជញ្ជូនមនុស្សជាង៣៥៥នាក់ ទៅកាន់លំហអាកាស និងជួយសាងសង់ស្ថានីយអវកាសអន្តរជាតិ។ បន្ទាប់ពីយាន្តចម្លង៥គ្រឿង ត្រូវបានដាក់ឲ្យឈប់ដំណើរការ អង្គការណាសាបានងាកមកផ្តោតទៅលើការរុករក ក្នុងលំហអវកាស ក្នុងរយៈចម្ងាយឆ្ងាយវិញម្តង។ ដើម្បីសិក្សាស្រាវជ្រាវ អំពីវិសាលភាពនៃចក្រវាល នៅក្រៅភពផែនដី មនុស្សជាតិបានចំណាយពេលវេលា និងថវិកាដ៏ច្រើនសន្ធឹក ហើយអវកាសយាន្តនិកមួយចំនួន ក៏បានពលីជីវិត។ ប៉ុន្តែ ចក្រវាលទាំងមូល មានពេញទៅដោយភស្តុតាងនៃភាពធំប្រសើររបស់ព្រះជាម្ចាស់ នៅគ្រប់ទីកន្លែង លើសពីលទ្ធភាពដែលយើងអាចវាស់វែងបានទៅទៀត។ ពេលដែលយើងពិចារណាអំពីព្រះ ដែលជាអ្នកបង្កើត ហើយទ្រទ្រង់ចក្រវាលទាំងមូល ដោយទ្រង់ស្គាល់ឈ្មោះផ្កាយនីមួយៗ (អេសាយ ៤០:២៦) យើងអាចយល់មូលហេតុ ដែលស្ដេចដាវីឌ ដែលជាអ្នកនិពន្ធ ព្រះគម្ពីរទំនុកដំកើង បានពោលសរសើរ ភាពអស្ចារ្យរបស់ព្រះជាម្ចាស់(ទំនុកដំកើង ៨:១)។ ស្នាមអង្គុលីរបស់ព្រះអម្ចាស់ បាននៅជាប់ពីលើ “ព្រះច័ន្ទ និងផ្កាយទាំងប៉ុន្មាន ដែលទ្រង់បានដាក់ឲ្យនៅកន្លែងរបស់វា”(ខ.៣)។ ព្រះដែលបានបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់ ប៉ុន្តែ ទ្រង់តែងតែគង់នៅជិតកូនស្ងួនភ្ញារបស់ទ្រង់ ព្រមទាំងថែរក្សាពួកគេម្នាក់ៗ…
Read article