តើមានអ្វីខ្លះ នៅក្នុងព្រះនាមព្រះជាម្ចាស់?
“ហ្គីប” ហាឌីន (“Gip”Hardin) ជាគ្រូគង្វាល នៃព្រះវិហារមេតូឌីស ដែលបានដាក់ឈ្មោះកូនប្រុសរបស់គាត់ តាមលំនាំឈ្មោះគ្រូអធិប្បាយដ៏ល្បីល្បាញម្នាក់ ឈ្មោះ ចន វេសលី(John Wesley)។ គាត់សង្ឃឹមថា កូនប្រុសរបស់គាត់ នឹងបានទទួលការបណ្តាលចិត្ត ពីឈ្មោះនេះ។ ទោះបីយ៉ាងណាក៏ដោយ ពេលកូនប្រុសរបស់គាត់ គឺលោក ចន វេសលី ហាដីន (John Wesley Hardin) ធំឡើង គេបានជ្រើសរើសយកផ្លូវដើរខុសឆ្ងាយ ពីការងារបម្រើព្រះ ដែលសក្តិសមនឹងឈ្មោះរបស់គាត់។ គាត់បានអះអាងថា គាត់បានសម្លាប់មនុស្ស អស់៤២នាក់ ហើយក៏បានក្លាយជាខ្មាន់កាំភ្លើង ដែលស្ថិតក្នុងចំណោមមនុស្សក្រៅច្បាប់ ដែលមានឈ្មោះអាក្រក់បំផុត នៅចុងទសវត្សរ៍ ឆ្នាំ១៨០០ នៅតំបន់អាមេរិកភាគខាងលិច។ នៅក្នុងព្រះគម្ពីរ ក៏ដូចជានៅក្នុងវប្បធម៌ជាច្រើន នាពេលបច្ចុប្បន្ននេះ ឈ្មោះមានសារៈសំខាន់ជាពិសេស។ នៅពេលទេវតាប្រកាសពីកំណើត នៃព្រះរាជបុត្រារបស់ព្រះ ទ្រង់ក៏បានបង្គាប់លោកយ៉ូសែប ឲ្យដាក់ឈ្មោះឲ្យបុត្ររបស់នាងម៉ារាថា “យេស៊ូវ ព្រោះបុត្រនោះ នឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប” (ម៉ាថាយ ១:២១)។ ព្រះនាមព្រះយេស៊ូវគ្រីស្ទ គឺមានន័យថា “ព្រះអង្គសង្រ្គោះ”។ អត្ថន័យនៃព្រះនាមទ្រង់…
Read article