ស្នាមឆ្លាក់ នៅលើព្រះហស្ដទ្រង់
លោកឆាល ស្ពើជីន ( Charles Spurgeon) បានបម្រើព្រះនៅព្រះវិហារ នៅទីក្រុងឡុងដ៍ ជាច្រើនឆ្នាំ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៨០០។ កាលនោះគាត់ចូលចិត្តអធិប្បាយ បទគម្ពីរ អេសាយ ៤៩:១៦ ដែលបានចែងថា ព្រះជាម្ចាស់បានចារឹកយើងទុក នៅផ្ទៃបាតព្រះហស្តរបស់ទ្រង់។ គាត់បានមានប្រសាសន៍ថា “បទគម្ពីរដ៏ល្អដូចនេះ គឺត្រូវឲ្យយើងយកមកអធិប្បាយរាប់រយដង!” សេចក្តីដែលបានចែងក្នុងបទគម្ពីរនេះ ពិតជាមានតម្លៃណាស់ បានជាយើងអាចយកមកពិចារណា នៅក្នុងគំនិតរបស់យើង ម្ដងហើយម្ដងទៀត។ លោកស្ពើជីន បានបកស្រាយយ៉ាងក្បោះក្បាយ អំពីសេចក្ដីសន្យារបស់ព្រះអម្ចាស់ ដល់ពួកអ៊ីស្រាអែល ជារាស្ដ្រទ្រង់ ដែលសេចក្តីសន្យានេះ បានជាប់ទាក់ទងនឹងព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ ដែលទ្រង់បានសុគតនៅលើឈើឆ្កាង ជំនួសយើងរាល់គ្នា។ លោកស្ពើជិនបានសួរថា “តើស្នាមរបួស នៅក្នុងព្រះហស្ដទ្រង់ គឺជាអ្វី? . . . គឺជាស្នាមឆ្លាក់ ដែលអ្នកឆ្លាក់បានយកដែកគោល មកឆ្លាក់ ដោយដំនឹងញញួរ។ ទ្រង់បានជាប់នៅលើឈើឆ្កាង ដើម្បីឲ្យព្រះទ្រង់អាចនឹងឆ្លាក់រាស្ដ្រទ្រង់ ជាប់នៅលើបាតព្រះហស្តរបស់ទ្រង់”។ ព្រះជាម្ចាស់បានសន្យា ថានឹងឆ្លាក់រាស្រ្ដរបស់ទ្រង់ ជាប់នៅលើព្រះហស្ដរបស់ទ្រង់ ដូចនេះ ព្រះយេស៊ូវបានលាតព្រះហស្ដរបស់ទ្រង់ នៅលើឈើឆ្កាង ទទួលការដំដែកគោល…
Read article