
ការស្តាប់ដំបូន្មានបងប្រុសរបស់អ្នក
ដោយArthur Jackson
September 22, 2018
មានពេលមួយ អ្នកជិតខាងរបស់ខ្ញុំ បាននិយាយទៅកាន់ប្អូនប្រុសគាត់ថា “ប្អូនត្រូវតែស្ដាប់បង ពីព្រោះបងជាបងរបស់ឯង!” គាត់បានណែនាំ ដោយការព្រួយបារម្ភចំពោះប្អូនប្រុសគាត់ ដែលកំពុងផ្លាស់ប្តូរទីលំនៅឆ្ងាយពីគាត់ ធ្វើឲ្យគាត់មានអារម្មណ៍មិនល្អ។ ជាការពិតណាស់ ក្នុងរឿងនេះ កូនច្បងអាចវិនិច្ឆយបានថា អ្វីដែលល្អបំផុត សម្រាប់ប្អូនគាត់។ តើយើងធ្លាប់ជំទាស់នឹងឱវាទល្អៗរបស់បងប្រុស ឬបងស្រីរបស់យើងទេ? ជាការពិតណាស់ មិនមែនមានតែអ្នកទេ ដែលបានទទួលផលវិបាក ពីការមិនស្ដាប់ដំបូន្មានល្អៗ ពីមនុស្សដែលមានភាពចាស់ទុំជាង។ គ្រួសារស្ថិតក្នុងចំណោមធនធានដ៏អស្ចារ្យបំផុត ដែលយើងអាចមាន ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ។ ត្រង់ចំណុចនេះ គ្រួសារខាងវិញ្ញាណ កើតឡើងពីបងប្អូនរួមជំនឿ ដែលមានការជាប់ទាក់ទងគ្នា ខាងឯវិញ្ញាណ។ ក្រុមគ្រួសារនេះរាប់បញ្ចូល ទាំងបុរស និងស្ត្រី ដែលមានភាពចាស់ទុំខាងវិញ្ញាណ ដែលស្រឡាញ់ព្រះ ព្រមទាំងស្រឡាញ់គ្នាទៅវិញទៅមក។ ជួនកាល យើងក៏ត្រូវការពាក្យដាស់តឿនឲ្យប្រុងប្រយ័ត្ន ឬកែតម្រង់ ឲ្យត្រឡប់មកផ្លូវត្រូវវិញ គឺមិនខុសគ្នាពីប្អូនប្រុស របស់អ្នកជិតខាងខ្ញុំឡើយ។ រឿងនេះគឺពិតណាស់ ជាពិសេស នៅពេលយើងធ្វើខុស ចំពោះនរណាម្នាក់ ឬក៏មាននរណាម្នាក់ ធ្វើខុសមកលើយើង។ ការធ្វើអ្វីដែលត្រឹមត្រូវ អាចមានការលំបាក។ ប៉ុន្ដែ ព្រះបន្ទូលរបស់ព្រះយេស៊ូវ នៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ១៨:១៥-២០ បានបង្ហាញយើង ពីអ្វីដែលយើងត្រូវធ្វើ នៅពេលដែលយើងធ្វើខុសមកលើគ្នា ក្នុងក្រុមគ្រួសារខាងឯវិញ្ញាណរបស់យើង។ តែអរព្រះគុណព្រះអង្គ ពីព្រោះព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ បានដាក់មនុស្ស ក្នុងជីវិតរបស់យើង ដែលត្រៀមខ្លួនចាំជួយយើង ឲ្យថ្វាយព្រះកិត្តិនាមដល់ទ្រង់ និងផ្តល់ការគោរពចំពោះអ្នកដទៃ។ ហើយ នៅពេលដែលយើងស្តាប់ដំបូន្មានដ៏ល្អ នោះអ្វីៗក៏មានដំណើរការ កាន់តែប្រសើរឡើងនៅក្នុងគ្រួសារ (ខ.១៥)។-ARTHUR JACKSON
បទគម្ពីរប្រចាំថ្ងៃ
នោះត្រូវដឹងថា អ្នកណាដែលនាំមនុស្សបាប ឲ្យត្រឡប់ពីផ្លូវវង្វេងមកវិញ នោះឈ្មោះថា បានជួយសង្គ្រោះព្រលឹង១ ឲ្យរួចពីសេចក្តីស្លាប់ ហើយក៏គ្របបាំងអំពើបាបជាអនេកអនន្តផង។ យ៉ាកុប ៥:២០