ការជ្រើសរើសផ្លូវធ្វើដំណើរ
ខ្ញុំមានរូបថតទេសភាពនៅរដូវស្លឹកឈើជ្រុះ ដ៏ស្រស់ស្អាតមួយ ដែលខ្ញុំបានថតរូបបុរសវ័យក្មេងម្នាក់ ដែលកំពុងជិះសេះ នៅតាមជួរភ្នំខូឡូរ៉ាដូ ខណៈពេលដែលគាត់គិតថា តើគាត់ត្រូវទៅតាមផ្លូវលំ ដែលនៅខាងមុខគាត់ឬអត់។ រឿងនេះបានធ្វើឲ្យខ្ញុំ នឹកចាំ អំពីបទកំណាព្យរបស់លោករ៉ូបឺត ហ្រ្វូស(Robert Frost) ដែលមានចំណងជើងថា “ផ្លូវដែលមិនបានធ្វើដំណើរ”។ នៅក្នុងបទកំណាព្យនេះ លោកហ្វ្រូសបានជញ្ជឹងគិត អំពីផ្លូវពីរខ្សែ ដែលនៅចំពោះមុខគាត់។ មើលទៅផ្លូវទាំងពីរសុទ្ធតែគួរឲ្យចង់ធ្វើដំណើរដូចគ្នា ប៉ុន្តែ គាត់មានការសង្ស័យថា តើគាត់នឹងបានវិលត្រលប់មកកន្លែងនេះវិញទេ បើគាត់ជ្រើសរើសយកផ្លូវណាមួយ។ លោកហ្វ្រូសបានសរសេរ ក្នុងបទកំណាព្យនោះថា “មានផ្លូវបំបែកពីរ នៅក្នុងព្រៃ ហើយខ្ញុំក៏បានសម្រេចចិត្តទៅតាមផ្លូវដែលគេមិនសូវធ្វើដំណើរ ហើយការនេះបាននាំមកនូវការផ្លាស់ប្តូរគ្រប់យ៉ាង”។ ក្នុងសេចក្តីអធិប្បាយរបស់ព្រះយេស៊ូវ នៅលើភ្នំ(ម៉ាថាយ ៥-៧) ព្រះអម្ចាស់បានប្រាប់អ្នកស្តាប់ព្រះបន្ទូលទ្រង់ថា “ចូរឲ្យចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅឯសេចក្តីហិនវិនាស នោះធំ ហើយទូលាយផង ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ។ តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ”(៧:១៣-១៤)។ ក្នុងដំណើរជីវិតរបស់យើង យើងត្រូវធ្វើការសម្រេចចិត្តជ្រើសរើសផ្លូវណាមួយ ដើម្បីធ្វើដំណើរ។ មានផ្លូវជាច្រើន ដែលហាក់ដូចជាល្អ ហើយគួរឲ្យទាក់ទាញ ប៉ុន្តែ មានតែផ្លូវមួយទេ ដែលជាផ្លូវនៃជីវិត។ ព្រះយេស៊ូវបានត្រាសហៅយើង ឲ្យធ្វើដំណើរតាមផ្លូវនៃភាពជាសិស្ស និងការស្តាប់បង្គាប់ព្រះបន្ទូលព្រះ…
Read article