October 24, 2018

You are here:
មិនអាចខាំជាប់

ខណៈ​ពេល​ដែល​ខេត​លីន(Caitlyn) កំពុង​ហែល​ទឹក ជា​មួយ​មិត្ត​ភក្តិ​គាត់ នៅ​ក្នុង​ឈូង​សមុទ្រ​មិច​ស៊ីកូ គាត់​ក៏​ត្រូវ​ត្រីឆ្លាម​ខាំ​ជើង​ជាប់ ហើយ​វា​ក៏​បាន​ព្យាយាម​ទាញ​គាត់។ ដើម្បី​តទល់​នឹង​ការ​វាយ​ប្រហារ​នេះ ខេតលីន​ក៏​បាន​ដាល់​ច្រមុះរបស់​ត្រី​ឆ្លាម។ សត្វ​សាហាវ​នេះ​ក៏​បាន​បើក​មាត់​របស់​វា ព្រលែង​ជើង​គាត់ ហើយ​ក៏​បាន​ហែល​ទៅ​ឆ្ងាយ​បាត់ ទាំង​បរាជ័យ​។ ការ​ខំា​របស់​ត្រី​ឆ្លាម បាន​ធ្វើ​ឲ្យ​ជើង​គាត់​របួស​ជា​ច្រើន​កន្លែង ដែល​ត្រូវ​ដេរ​អស់​១០០​ថ្នេរ ប៉ុន្តែ អ្វី​ដែល​សំខាន់​នោះ គឺ​ត្រី​ឆ្លាម​នោះ​មិន​អាច​ខំា​ជើង​របស់​គាត់​ជាប់​ឡើយ។ រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ពិត ដែល​ព្រះ​យេស៊ូវ​បាន​ឈ្នះ​សេចក្តី​​ស្លាប់ ដោយ​ធ្វើ​ឲ្យ​វា​លែង​មាន​អំណាច​គំរាម​កំហែង និង​ឈ្នះ​អ្នក​ដើរ​តាម​ទ្រង់​ទៀត។ សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា “សេចក្តី​ស្លាប់ គ្មាន​អំណាច​នឹង​ឃុំឃាំង​ទ្រង់​ទុក​បាន​ឡើយ”(កិច្ចការ ២:២៤)។ លោក​ពេត្រុស​បាន​និយាយ​ដូច​នេះ ទៅ​កាន់​ហ្វូង​មនុស្ស នៅ​ទី​ក្រុង​យេរូសាឡិម។ ប្រហែល​ជា​ក្នុង​ចំណោម​នោះ មានមនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​ស្រែក​ថា “ឆ្កាង​វា​ទៅ! ឆ្កាង​វា​ទៅ!” ដើម្បី​ទាម​ទា​ឲ្យ​គេ​កាត់​ទោស​ប្រហារ​ជីវិត​ព្រះ​យេស៊ូវ(ម៉ាថាយ ២៧:២២)។ ជា​លទ្ធ​ផល ពួក​ទាហាន​រ៉ូម៉ាំង ក៏​បាន​យក​ទ្រង់​ទៅ​ឆ្កាង។ សព​ទ្រង់​ក៏​ត្រូវ​គេ​យក​ទៅ​បញ្ចុះ​នៅ​ក្នុងផ្នូរ​មួយ ហើយ​ក៏​បាន​នៅ​ក្នុង​ផ្នូរ​នោះ​អស់​បី​ថ្ងៃ រហូត​ដល់​ពេល​ដែល​ព្រះ​បាន​ប្រោស​ទ្រង់​ឲ្យ​មាន​ព្រះ​ជន្ម​ឡើង​វិញ។ បន្ទាប់​ពី​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ លោក​ពេត្រុស​ និង​ពួក​សិស្ស​ដទៃ​ទៀត ក៏​បាន​និយាយ និង​បរិភោគ​អាហារ​ជា​មួយ​ទ្រង់ ហើយ​៤០​ថ្ងៃ​ក្រោយ​មក ពួក​គេ​ក៏​បាន​ឃើញ​ទ្រង់​យាង​ឡើង ទៅ​នគរ​ស្ថាន​សួគ៌​វិញ(កិច្ចការ ១:៩)។ ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ នៅ​លើ​ផែន​ដី​នេះ បាន​បញ្ចប់…

Read article