តើសន្តិភាពនៅឯណា?
កាលពីឆ្នាំ ១៩៨៤ អ្នកការសែតម្នាក់ បានសួរលោក បប់ ឌីលែន(Bob Dylan) ថា “តើលោកនៅតែសង្ឃឹមថា សន្តិភាពនឹងកើតមានដែរឬទេ?” លោកឌីលែនក៏បានឆ្លើយថា “ខ្ញុំមិនសង្ឃឹមថា សន្តិភាពនឹងកើតមានទេ”។ ការឆ្លើយតបរបស់គាត់ បាននាំឲ្យមានការរិះគន់ តែគេមិនអាចបដិសេធន៍បានឡើយថា សន្តិភាព នៅសម័យនោះ គឺគ្រាន់តែជាការស្រមើរស្រមៃប៉ុណ្ណោះ។ ប្រហែល៦០០ឆ្នាំ មុនសម័យព្រះយេស៊ូវយាងមកចាប់កំណើត ពួកហោរាភាគច្រើនកំពុងតែថ្លែងទំនាយថា សន្តិភាពនឹងកើតមាន។ ប៉ុន្តែ ហោរារបស់ព្រះ មិនបានថ្លែងទំនាយដូចនេះឡើយ។ ហោរាយេរេមា បានរំឭកពួកបណ្តាជន អំពីព្រះបន្ទូលព្រះជាម្ចាស់ ដែលបានមានបន្ទូលថា “ចូរស្តាប់តាមពាក្យអញ នោះអញនឹងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងបានជារាស្ត្ររបស់អញ”(យេរេមា ៧:២៣)។ ប៉ុន្តែ ពួកគេនៅតែមិនអើពើចំពោះព្រះរាជបញ្ជារបស់ព្រះអម្ចាស់ ម្តងហើយម្តងទៀត។ ពួកហោរាក្លែងក្លាយរបស់ពួកគេបានប្រកាស់ច្រំដែលថា សុខសន្តិភាព នឹងកើតមាន(៨:១១)។ ប៉ុន្តែ លោកយេរេមាបានថ្លែងទំនាយ អំពីគ្រោះមហន្តរាយ។ ទីក្រុងយេរូសាឡិមក៏បានដួលរលំ ក្នុងឆ្នាំ៥៨៦ មុនគ្រីស្ទសករាជ។ សុខសន្តិភាពកម្រកើតមានណាស់។ ប៉ុន្តែ នៅក្នុងកណ្ឌគម្ពីរយេរេមា ដែលជាគម្ពីរបទទំនាយ អំពីទុក្ខវេទនា យើងបានរកឃើញព្រះមួយអង្គ ដែលមានសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ។ ព្រះអម្ចាស់ក៏បានប្រាប់រាស្រ្តរបស់ទ្រង់ ដែលចេះតែបះបោរថា…
Read article