តន្ត្រីដ៏ពិរោះរណ្តំ
ឪពុកម្តាយរបស់ខ្ញុំ បានបង្រៀនខ្ញុំឲ្យស្រឡាញ់ដូរតន្ត្រីគ្រប់ប្រភេទ គឺរាប់ចាប់ពីតន្រ្តីជនបទ ដល់តន្រ្តីបុរាណ។ ដូចនេះ បេះដូងខ្ញុំបានលោតយ៉ាងលឿន ខណៈពេលដែលខ្ញុំកំពុងតែដើរ ចូលក្នុងមហោស្រពមូស្គូ ដើម្បីស្តាប់តន្រ្តីជាតិប្រទេសរូស្ស៊ី។ មហោស្រពនេះ ស្ថិតក្នុងចំណោមសាលមហោស្រពដែលធំបំផុតរបស់ប្រទេសនេះ។ ខណៈពេលដែលអ្នកដឹកនាំវង់តន្រ្តីកំពុងតែនាំតន្ត្រីករទាំងឡាយ ឲ្យប្រគុំបទដ៏ល្បីល្បាញរបស់លោកឆាយកូស្គី(Tchaikovsky) ភ្លេងក៏ឡើងសម្លេងបន្តិចម្តងៗ លាន់ឡើង កាន់តែពិរោះរណ្តំ។ ពេលនោះជាពេលដ៏អស្ចារ្យ ហើយទស្សនិកជនក៏បានក្រោកឡើយទះដៃសរសើរ។ ព្រះគម្ពីរបរិសុទ្ធទាំងមូល គឺប្រៀបបាននឹងតន្ត្រីដែលបានប្រគំឡើង ដោយភាពពិរោះរណ្តំ ដែលអស្ចារ្យបំផុត ក្នុងប្រវត្តិសាស្រ្ត គឺនៅត្រង់ចំណុច ដែលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ។ បន្ទាប់ពីអ័ដាម និងនាងអេវ៉ាបានធ្លាក់ចូលក្នុងអំពើបាប ក្នុងសួនច្បាអេដែន ព្រះទ្រង់ក៏បានសន្យាថា នឹងប្រទានព្រះដ៏ប្រោសលោះមួយអង្គ(លោកុប្បត្តិ ៣:១៥)។ ហើយខ្លឹមសារមួយនេះ ក៏បានបន្តនៅក្នុងបទគម្ពីរសញ្ញាថ្មីទំាងមូល។ ព្រះបន្ទូលសន្យារបស់ទ្រង់ បានបង្ហាញនៅក្នុងកូនចៀម នៃបទរំលង(និក្ខមនំ ១២:២១) ក្តីសង្ឃឹមរបស់ពួកហោរា(១ពេត្រុស ១:១០) និងការស្រេកឃ្លាននៃរាស្រ្តរបស់ព្រះ។ បទគម្ពីរ១យ៉ូហាន ៤:១៤ បានបញ្ចាក់ថា “យើងបានឃើញ ក៏ធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រាមក ធ្វើជាព្រះអង្គសង្គ្រោះនៃមនុស្សលោក”។ តើយើងបានឃើញ និងធ្វើបន្ទាល់ដោយរបៀបណា? ព្រះទ្រង់បានសម្រេចព្រះបន្ទូល ដែលបានសន្យាថា នឹងសង្រ្គោះលោកិយដែលមានបាប នៅពេលដែលព្រះយេស៊ូវសុគត ហើយមានព្រះជន្មរស់ឡើងវិញ…
Read article