តន្ត្រីដ៏ពិរោះរណ្តំ

ឪពុក​ម្តាយ​របស់​ខ្ញុំ បាន​បង្រៀន​ខ្ញុំ​ឲ្យ​ស្រឡាញ់​ដូរ​តន្ត្រី​គ្រប់​ប្រភេទ គឺ​រាប់​ចាប់​ពី​តន្រ្តី​ជន​បទ ដល់​តន្រ្តី​បុរាណ។ ដូច​នេះ បេះ​ដូង​ខ្ញុំ​បាន​លោត​យ៉ាង​លឿន ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ដើរ ចូល​ក្នុង​មហោ​ស្រព​មូស្គូ ដើម្បី​ស្តាប់​តន្រ្តី​ជាតិ​ប្រទេស​រូស្ស៊ី។ មហោ​ស្រព​នេះ ស្ថិត​ក្នុង​ចំណោម​សាល​មហោ​ស្រព​ដែល​ធំ​បំផុត​របស់​ប្រទេស​នេះ។ ខណៈ​ពេល​ដែលអ្នក​ដឹក​នាំ​វង់​តន្រ្តី​កំពុង​តែ​នាំ​តន្ត្រីករ​ទាំងឡាយ ឲ្យ​ប្រគុំបទ​ដ៏​ល្បី​ល្បាញ​របស់​លោក​ឆាយ​កូស្គី(Tchaikovsky) ភ្លេង​ក៏ឡើង​សម្លេង​បន្តិច​ម្តង​ៗ លាន់​ឡើង កាន់​តែ​ពិរោះ​រណ្តំ។ ពេល​នោះ​ជា​ពេល​ដ៏​អស្ចារ្យ ហើយ​ទស្សនិក​ជន​ក៏​បាន​ក្រោក​ឡើយ​ទះ​ដៃ​សរសើរ។

ព្រះ​គម្ពីរ​បរិសុទ្ធ​ទាំង​មូល គឺ​ប្រៀប​បាន​នឹង​តន្ត្រី​ដែល​បាន​ប្រគំ​ឡើង ដោយ​ភាព​ពិរោះ​រណ្តំ ដែល​អស្ចារ្យ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត គឺ​នៅ​ត្រង់​ចំណុច ដែល​ព្រះ​យេស៊ូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ បន្ទាប់​ពី​អ័ដាម និង​នាង​អេវ៉ា​បាន​ធ្លាក់​ចូល​ក្នុង​អំពើ​បាប ក្នុង​សួន​ច្បាអេដែន ព្រះ​ទ្រង់​ក៏​បាន​សន្យា​ថា​ នឹង​ប្រទាន​ព្រះ​ដ៏​ប្រោស​លោះ​មួយ​អង្គ(លោកុប្បត្តិ ៣:១៥)។ ហើយ​ខ្លឹម​សារ​មួយ​នេះ ក៏​បាន​បន្ត​នៅ​ក្នុង​បទ​គម្ពីរ​សញ្ញា​ថ្មី​ទំាង​មូល។ ព្រះ​បន្ទូល​សន្យារបស់​ទ្រង់ បាន​បង្ហាញ​នៅ​ក្នុង​កូន​ចៀម នៃ​បទ​រំលង(និក្ខមនំ ១២:២១)  ក្តី​សង្ឃឹម​របស់​ពួកហោរា(១ពេត្រុស ១:១០) និង​ការ​ស្រេក​ឃ្លាន​នៃ​រាស្រ្ត​របស់​ព្រះ។

បទ​គម្ពីរ​១យ៉ូហាន ៤:១៤ បាន​បញ្ចាក់​ថា “​យើង​បាន​ឃើញ ក៏​ធ្វើ​បន្ទាល់​ថា ព្រះវរបិតា​បាន​ចាត់​ព្រះ​រាជ​បុត្រា​មក ធ្វើ​ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក”។ តើ​យើង​បាន​ឃើញ និង​ធ្វើ​បន្ទាល់​ដោយ​របៀប​ណា? ព្រះ​ទ្រង់​បាន​សម្រេច​ព្រះបន្ទូល ដែល​បាន​សន្យា​ថា នឹង​សង្រ្គោះ​លោកិយ​ដែល​មាន​បាប នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដើម្បី​អត់​ទោស​បាប​ឲ្យ​យើង ហើយ​ផ្សះ​ផ្សា​យើង​ឲ្យ​ជាង​នឹង​ព្រះ​អាទិករ​របស់​យើង។ ហើយ​ថ្ងៃ​ណា​មួយ ទ្រង់​នឹង​យាង​មក​វិញ ហើយ​ស្អាង​ស្នា​ព្រះ​ហស្ត​របស់​ទ្រង់​ទំាង​មូល​ឡើង​វិញ។

ខណៈ​ពេល​ដែល​យើង​នឹក​ចាំ អំពី​ការ​អ្វី​ដែល​ព្រះ​រាជ​បុត្រា​នៃ​ព្រះ បាន​ធ្វើ​សម្រាប់​យើង ចូរ​យើង​អប​អរ​ព្រះយេស៊ូវ ដែល​បាន​នំា​មក​នូវ​ការ​ប្រគុំ​ដែល​លាន់​ឡើង យ៉ាង​ពិរោះ​រណ្តំបំ​ផុត នៃ​ព្រះ​គុណ និង​ការ​សង្រ្គោះ ដែល​ព្រះ​ជា​ម្ចាស់មាន​សម្រាប់​យើង និង​ពិភព​លោក​របស់​ទ្រង់។  —BILL CROWDER

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles