តាមបំណងព្រះទ័យទ្រង់ មិនមែនតាមចិត្តទូលបង្គំ
លោកខាមីល(Kamil) និងអ្នកស្រីយ៉ូអែល(Joelle) មានការតក់ស្លត់យ៉ាងខ្លាំង ពេលដែលគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យ ឲ្យរីម៉ា(Rima)កូនស្រីរបស់ពួកគេដែលមានអាយុ៨ឆ្នាំ រកឃើញថា ជម្ងឺរបស់នាង គឺជាប្រភេទដ៏កម្រនៃជម្ងឺមហារីកគ្រាប់ឈាម។ ជម្ងឺនេះបាននាំឲ្យនាងមានជម្ងឺរលាកស្រោមខួរ និងដាច់សរសៃឈាមខួរក្បាល ហើយរីម៉ាក៏បានសន្លប់លែងដឹងខ្លួន។ ក្រុមពេទ្យនៃមន្ទីរពេទ្យក៏បានផ្តល់យោបល ឲ្យឪពុកម្តាយរបស់នាង ទៅត្រៀមធ្វើបុណ្យសព សម្រាប់រីម៉ា ដោយប្រាប់ពួកគេថា នាងមានសង្ឃឹមតែ១ភាគរយប៉ុណ្ណោះ។ លោកខាមីល និងអ្នកស្រីយ៉ូអែល ក៏បានអធិស្ឋានតម ហើយទូលសូមការអស្ចារ្យពីព្រះជាម្ចាស់។ លោកខាមីលក៏បាននិយាយថា “ពេលដែលយើងអធិស្ឋាន យើងត្រូវតែទុកចិត្តព្រះ ទោះជាយ៉ាងណាក៏ដោយ។ ហើយត្រូវអធិស្ឋានតាមព្រះយេស៊ូវថា សូមឲ្យតាមបំណងព្រះទ័យរបស់ទ្រង់ គឺមិនមែនតាមចិត្តទូលបង្គំឡើយ”។ អ្នកស្រីយ៉ូអែលក៏បានឆ្លើយតប ដោយស្មោះត្រង់ថា “ប៉ុន្តែ ខ្ញុំពិតជាចង់ឲ្យព្រះទ្រង់ប្រោសនាងឲ្យជាខ្លាំងណាស់!” ហើយលោកខាមីលក៏បានតបថា “ត្រូវហើយ! យើងគួរតែទូលសូមទ្រង់ឲ្យប្រោសនាងឲ្យជា។ ប៉ុន្តែ យើងថ្វាយព្រះកិត្តិនាមដល់ព្រះជាម្ចាស់ ពេលដែលយើងថ្វាយចិត្ត និងបំណងចិត្តរបស់យើងដាច់ដល់ទ្រង់ សូម្បីតែនៅពេលដែលយើងពិបាកធ្វើក៏ដោយ ដ្បិតនោះជាការអ្វីដែលព្រះយេស៊ូវបានធ្វើទុកជាគំរូស្រាប់”។ មុនពេលព្រះយេស៊ូវយាងទៅឈើឆ្កាង ទ្រង់បានអធិស្ឋានថា “ឱព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ”(លូកា ២២:៤២)។ ពេលព្រះយេស៊ូវអធិស្ឋានថា “សូមយកពែងនេះចេញពីទូលបង្គំ” គឺទ្រង់កំពុងតែទូលសូមកុំឲ្យព្រះអង្គទ្រង់សុគតនៅលើឈើឆ្កាង ប៉ុន្តែ ទ្រង់បានចុះចូលនឹងព្រះទ័យព្រះវរបិតា…
Read article