ការប្រកាន់ខ្ជាប់នូវការដឹងគុណ
ខ្ញុំត្រូវបង្ខំចិត្តជម្នះការនឿយហត់ ជាច្រើនឆ្នាំ ដែលបណ្តាលមកពីការឈឺចាប់ដ៏រាំរ៉ៃ និងការនឿយណាយ ដោយសារខ្ញុំមានភាពពិការដែលធ្វើឲ្យពិបាកផ្លាស់ទី។ ដោយភាពទោមនស្ស ខ្ញុំក៏បានប្រែជាមានការទាមទាច្រើន ហើយក៏រមិលគុណផងដែរ។ ខ្ញុំក៏បានចាប់ផ្តើមរអ៊ូរទាំ អំពីរបៀបនៃការថែទាំដែលស្វាមីខ្ញុំបានផ្តល់ឲ្យខ្ញុំ។ ខ្ញុំមានការធុញទ្រាន់នឹងរបៀប ដែលគាត់សម្អាតផ្ទះ។ ទោះបីជាខ្ញុំដឹងថា គាត់ជាចុងភៅដ៏ល្អបំផុតសម្រាប់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែរអ៊ូរទាំចំពោះការដែលគាត់ធ្វើម្ហូប មិនបានច្រើនមុខ។ តែខ្ញុំក៏មានការស្តាយក្រោយ ពេលដែលគាត់ចែកចាយពីអារម្មណ៍របស់គាត់ ឲ្យខ្ញុំដឹងថា ការរអ៊ូរទាំរបស់ខ្ញុំ បានធ្វើឲ្យគាត់ឈឺចាប់។ គាត់មិនដឹងថា ខ្ញុំកំពុងតែមានបញ្ហាអ្វីទេ។ ទីបំផុត ព្រះទ្រង់ក៏បានជួយឲ្យខ្ញុំមើលឃើញកំហុសរបស់ខ្លួនឯង ហើយខ្ញុំក៏បានសូមការអត់ទោសពីគាត់ និងពីព្រះអម្ចាស់។ ការចង់បានធ្វើដែលខុសប្លែកពីមុន អាចបណ្តាលឲ្យយើងមានការរអ៊ូរទាំ ហើយថែមទាំងអាចនាំឲ្យមានភាពអាត្មានិយម ដែលធ្វើឲ្យខូចទំនាក់ទំនង។ ជនជាតិអ៊ីស្រាអែលធ្លាប់មានបញ្ហានេះ ជាច្រើនលើក។ ពួកគេហាក់ដូចជាមិនចេះស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន ហើយចេះតែរអ៊ូរទាំអំពីការផ្គត់ផ្គង់របស់ព្រះជាម្ចាស់(និក្ខមនំ ១៧:១-៣)។ ព្រះអម្ចាស់យកព្រះទ័យទុកដាក់ ចំពោះរាស្រ្តទ្រង់ នៅវាលរហោស្ថាន ដោយទំលាក់នំម៉ាណាពីស្ថានសួគ៌មកឲ្យពួកគេ(១៦:៤) តែពួកគេចង់បានអាហារផ្សេងពីនោះ(ជនគណនា ១១:៤)។ ពួកគេមិនបានអរសប្បាយនឹងការអស្ចារ្យ នៃសេចក្តីស្មោះត្រង់ និងការថែទាំដោយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃឡើយ ផ្ទុយទៅវិញ ពួកគេបែរជាចង់បានអ្វីៗបន្ថែមទៀត អ្វីៗដែលល្អជាងមុន អ្វីៗដែលខុសប្លែកពីមុន ឬសូម្បីតែអ្វីដែលពួកគេធ្លាប់មានក៏ដោយ(ខ.៤-៦)។ ពួកគេក៏បានទៅរអ៊ូរទាំដល់លោកម៉ូសេទៀត(ខ.១០-១៤)។ ការទុកចិត្តសេចក្តីល្អ និងសេចក្តីស្មោះត្រង់របស់ព្រះជាម្ចាស់ អាចជួយឲ្យយើងប្រកាន់ខ្ជាប់ នូវការដឹងគុណ…
Read article