ការជជែករកខុសរកត្រូវ
ខ្ញុំនៅចាំថា ប៉ារបស់ខ្ញុំធ្លាប់និយាយថា គាត់ពិបាកនឹងដើរចេញពីការជជែកគ្នា ដែលមិនចេះចប់មិនចេះហើយ អំពីការកាត់ស្រាយខគម្ពីរខុសៗគ្នា។ ប៉ុន្តែ គាត់ក៏បានរំឭកថា រឿងល្អក៏បានកើតមាន ពេលដែលភាគីទាំងសង្ខាងព្រមបញ្ចប់ការជជែកគ្នារកខុសរកត្រូវ ដែលគ្មានលទ្ធផល។ ប៉ុន្តែ តើគេពិតជាអាចបញ្ចប់ការខ្វែងគំនិតគ្នាមែនឬ ពេលដែលម្នាក់ៗសុទ្ធតែគិតថា ការយល់ឃើញរបស់ខ្លួនត្រឹមត្រូវ ហើយសំខាន់យ៉ាងខ្លាំង? យើងអាចរកឃើញចម្លើយ សម្រាប់សំណួរនេះ នៅក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំ នៅទីក្រុងរ៉ូម។ កាលនោះ អ្នកអានសំបុត្ររបស់គាត់ ស្ថិតនៅក្នុងការប៉ះទង្គិចគ្នា ផ្នែកសង្គម នយោបាយ និងសាសនា បានជាគាត់បង្រៀនពួកគេ ឲ្យមានចិត្តគំនិតតែមួយ ទោះពួកគេមានការខ្វែងគំនិតគ្នាយ៉ាងណាក៏ដោយ(១៤:៥-៦)។ តាមការបង្រៀនរបស់សាវ័កប៉ុល ដើម្បីបញ្ឈប់ការជជែកគ្នា រកខុសរកត្រូវ ដែលគ្មានទីបញ្ចប់ យើងត្រូវនឹកចាំថា យើងម្នាក់ៗ នឹងត្រូវឈរ នៅទីជំនុំជម្រះរបស់ព្រះជាម្ចាស់ ដើម្បីឆ្លើយ ចំពោះការអ្វីដែលយើងបានគិត ក៏ដូចជាអំពីការអ្វីដែលយើងបានប្រព្រឹត្ត ចំពោះគ្នាទៅវិញទៅមក ដោយសារការយល់ឃើញខុសគ្នានោះ(ខ.១០)។ ការប៉ះទង្គិចគ្នា ដោយពាក្យសម្តី ឬការយល់ឃើញដែលខុសគ្នា ពិតជាអាចក្លាយជាឱកាស សម្រាប់នឹកចាំថា មានការមួយចំនួន ដែលសំខាន់ជាងគំនិតរបស់យើង ហើយថែមទាំងសំខាន់ជាងការកាត់ស្រាយខគម្ពីររបស់យើងផងដែរ។ យើងម្នាក់ៗនឹងត្រូវឆ្លើយនៅចំពោះមុខព្រះជាម្ចាស់ថា តើយើងបានស្រឡាញ់គ្នាទៅវិញទៅមក ហើយថែមទាំងស្រឡាញ់ខ្មាំងសត្រូវ ដូចដែលព្រះគ្រីស្ទបានស្រឡាញ់យើងឬទេ។ សព្វថ្ងៃនេះ ពេលខ្ញុំគិតពីរឿងនេះ…
Read article