ខ្ញុំសុំទោស

កាល​ពី​ឆ្នាំ ២០០៥ លោក​ខូលីន(Collins) បាន​ផ្តល់​របាយ​ការណ៍​ក្លែង​ក្លាយ ដែល​បណ្តាល​ឲ្យ​លោក​មែកគី​ចូល​គុក​អស់​៤ឆ្នាំ ហើយ​លោក​មែកគី​បាន​សច្ចារ​ថា នឹង​ទៅ​រក​លោក​ខូលីន ដើម្បី​សង​សឹក ពេល​គាត់​ចេញ​ពី​គុក។ ទីបំផុត លោក​មែកគី​ក៏បា​នរួ​ច​ទោស ហើយ​គាត​ក៏​បាន​បាត់​បង់​អ្វី​ៗ​គ្រប់​យ៉ាង។​ ទន្ទឹ​មនឹង​នោះ គេ​ក៏​បាន​រក​ឃើញ​របាយ​ការណ៍​ក្លែង​ក្លាយ​ជា​ច្រើនរបស់​លោក​ខូលីន ហើយ​គាត់​ក៏​បាន​បាត់​បង់​ការងារ ហើយ​ត្រូវ​ចូល​គុក​ផង​ដែរ។ បុរស​ទាំង​ពីរ​ក៏បា​នទ​ទួល​ជឿ​ព្រះ​គ្រីស្ទ ខណៈ​ពេល​ដែល​ពួ​ក​គេ​កំពុង​ជា​ប់​ឃុំ​ខ្លួន​នៅ​ក្នុង​គុក។​

នៅឆ្នាំ ២០១៥ អ្នក​ទាំង​ពីរ​ក៏​បាន​ដឹង​ថា ពួក​គេ​កំពុ​ង​តែធ្វើ​កា​រ នៅក្នុ​ង​ក្រុម​ហ៊ុន​តែ​មួយ ដែល​ក្រុម​ហ៊ុន​នោះ​ដំណើរ​ការ ដោយ​ផ្អែ​កទៅ​លើ​​​ជំនឿ​គ្រីស្ទបរិស័ទ។ លោក​ខូលីន​ក៏បា​នរំ​ឭក​ថា គាត់​បាន​ប្រាប់​លោក​មែក​គីថា “ខ្ញុំមិ​នដឹ​ងថា​ ត្រូវ​បក​ស្រាយ​យ៉ាង​ដូច​ម្តេ​ចទេ​។ ខ្ញុំ​គ្រាន់​តែ​ចង់​សុំទោ​សប៉ុ​ណ្ណោះ”។ លោ​កមែ​ក​គី​ក៏​បាន​ឆ្លើយ​ថា “នេះ​ជា​អ្វី​ដែល​ខ្ញុំច​ង់​ឮ​អ្នកនិយាយ”។ លោក​មែកគីក៏​បាន​អត់​ទោស​ឲ្យគា​ត់។ អ្នក​ទាំង​ពីរ​​អាច​ផ្សះ​ផ្សាឡើ​ង​វិញ ព្រោះ​ពួក​គេ​សុទ្ធ​តែ​បាន​ពិសោធន៍​នឹងសេចក្តី​ស្រឡាញ់ និ​ងកា​រអ​ត់​ទោស​ដែល​គ្មាន​អ្វី​ប្រៀប​ផ្ទឹម រប​ស់​ព្រះ​ជា​ម្ចាស់ ដែល​បាន​ជួយ​យើង ឲ្យ​អាច “អត់​ទោស​ឲ្យ​គេ ដូច​ដែល​ទ្រង់​បា​នអ​ត់ទោ​សឲ្យ​យើង”​(កូល៉ុស ៣:១៣)។

សព្វ​ថ្ងៃ​នេះ អ្នក​ទាំង​ពីរ​ក៏​បាន​ក្លាយ​ជា​មិត្ត​ជិត​ស្និទ្ធ។ លោក​ខូលីន​ក៏​បាន​និយា​យថា​​“យើង​មាន​បេសក​កម្ម​រួម​មួយ … គឺ​ត្រូវធ្វើ​យ៉ាង​ណា ឲ្យ​លោកិយ​ដឹង​ថា បើ​អ្នក​ជំពាក់​ការ​សុំទោ​ស នឹង​នរណា​ម្នាក់ នោះ​ត្រូវ​ជម្រុះ​ភាព​អំណួត​របស់​អ្នក​ចោល ហើយ​ទៅ​សុំ​ទោស​គេ។ បើ​អ្នក​មាន​ការ​ប្រកាន់​ទោស ចំពោះ​នរណា​ម្នាក់ នោះ​ត្រូវ​ជម្រះ​ភាព​ល្វីង​ជូរ​ចត់​ចេញ​ពី​ចិត្ត ព្រោះ​វាមិ​នខុស​អី​ពីការ​ផឹក​ថ្នាំពុ​លខ្លួ​នឯ​ង ហើយ​សង្ឃឹម​ថា គេ​នឹង​ពុល​ថ្នាំ​នោះ”។

ព្រះ​ទ្រង់​បាន​ត្រាស​ហៅ​អ្នក​ជឿទ្រ​ង់ ឲ្យ​រស់នៅ​ ក្នុង​សន្តិ​ភាព និង​ការ​រួប​រួម។ បើ​យើង​មាន​ការ​ប្រកាន់​ទោស ចំពោះ​នរណា​ម្នាក់ យើង​អាច​ថ្វាយ​ការ​នោះ​ទៅ​ទ្រង់។ ទ្រង់​នឹង​ជួយ​យើង​ឲ្យមា​ន​ការ​ផ្សះ​ផ្សាគ្នា(ខ.១៣-១៥ ភីលីព ៤:៦-៧)។ —ALYSON KIEDA

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles