ឪពុក និងកូនប្រុស
ប៉ាខ្ញុំជាឪពុកដ៏ល្អ ហើយភាគច្រើន ខ្ញុំបានធ្វើជាកូនប្រុស ដែលស្តាប់បង្គាប់។ ប៉ុន្តែ យើងមានចំណុចខ្វះខាតមួយ នៅក្នុងទំនាក់ទំនងរបស់យើង។ គាត់ជាបុរសដែលស្ងាត់ស្ងៀម ហើយខ្ញុំក៏អញ្ជឹងដែរ។ ជាញឹកញាប់ យើងបានធ្វើកិច្ចការនៅក្បែរគ្នា ដោយស្ទើរតែមិនបាននិយាយគ្នាមួយម៉ាត់។ គាត់មិនដែលសួរនាំ ខ្ញុំក៏មិនដែលប្រាប់គាត់ អំពីបំណងចិត្ត និងក្តីស្រមៃ ដ៏ជ្រាលជ្រៅបំផុត និងក្តីសង្ឃឹម ព្រមទាំងការភ័យខ្លាចរបស់ខ្ញុំឡើយ។ មានពេលមួយ ខ្ញុំក៏បានយល់អំពីភាពមិនសូវមាត់ករបស់ខ្ញុំ។ ការយល់ដឹងនោះ ប្រហែលជាបានចាប់ផ្តើម ពេលដែលកូនប្រុសដំបូងរបស់ខ្ញុំចាប់កំណើត ឬពេលដែលកូនប្រុសរបស់ខ្ញុំទាំងប៉ុន្មាន បានចេញទៅក្នុងលោកិយ។ សព្វថ្ងៃនេះ ខ្ញុំគិតថា បើសិនជាខ្ញុំបានធ្វើជាកូនប្រុសសម្រាប់ប៉ារបស់ខ្ញុំ ឲ្យបានល្អជាងនេះ មិនដឹងជាល្អយ៉ាងណាទេ។ ខ្ញុំក៏បាននឹកគិត អំពីអ្វីដែលខ្ញុំអាចនិយាយប្រាប់គាត់ និងអំពីអ្វីដែលគាត់អាចប្រាប់ខ្ញុំ កាលគាត់នៅរស់។ នៅពិធីបុណ្យសពរបស់គាត់ ខ្ញុំបានឈរនៅក្បែរក្តាមឈូសរបស់គាត់ ដោយពិបាកយល់អំពីអារម្មណ៍ខ្លួនឯង។ ភរិយាខ្ញុំក៏បាននិយាយខ្សិបៗថា “យឺតពេលហើយ!” ការកម្សាន្តចិត្តរបស់ខ្ញុំ ស្ថិតនៅលើការពិតដែលថា យើងនឹងលែងមានបញ្ហាអ្វីតទៅទៀត នៅនគរស្ថានសួគ៌ ដ្បិតនៅទីនោះ មិនមានការសម្រក់ទឹកភ្នែកទៀតទេ(វិវរណៈ ២១:៤)។ សម្រាប់អ្នកជឿព្រះយេស៊ូវ ការស្លាប់មិនមែនជាការបញ្ចប់នៃសេចក្តីស្រឡាញ់ឡើយ តែជាការចាប់ផ្តើមនៃវត្តមានដែលគ្មានទីបញ្ចប់ ដែលនឹងលែងមានការយល់ច្រឡំ ទំនាក់ទំនងនឹងត្រូវបានប្រោសឲ្យជា ហើយសេចក្តីស្រឡាញ់នឹងលូតលាស់ជារៀងរហូត។ នៅទីនោះ ចិត្តរបស់កូននឹងបង្វែរមករកឪពុក…
Read article