អ្វីដែលយើងអាចធ្វើបាន
ទោះលោកម៉ូរី ប៊ូហ្កាត(Morrie Boogaart) មានអាយុ៩២ឆ្នាំ ហើយត្រូវជាប់នៅលើគ្រែក៏ដោយ ក៏គាត់នៅតែចាក់មួក សម្រាប់ជនអនាថា នៅរដ្ឋមីឈីហ្កិន។ ព័ត៌មានបានផ្សាយថា គាត់ចាក់បានជាង៨ពាន់មួក ក្នុងរយៈពេល១៥ឆ្នាំ។ គាត់មិនបានផ្តោតទៅលើសុខភាព ឬចំណុចខ្វះខាតរបស់គាត់ឡើយ ផ្ទុយទៅវិញ គាត់បានមើលបង្ហួសខ្លួនគាត់ ហើយបានធ្វើអ្វីដែលគាត់អាចធ្វើ ដើម្បីបំពេញតម្រូវការអ្នកដទៃ ជាសំខាន់ជាងតម្រូវការខ្លួនឯង។ គាត់បានប្រកាសថា កិច្ចការដែលគាត់បានធ្វើ បាននាំឲ្យគាត់មានអារម្មណ៍ល្អ ហើយក៏បានផ្តល់ឲ្យគាត់ នូវគោលបំណង។ គាត់និយាយថា គាត់នឹងបន្តធ្វើដូចនេះ ទាល់តែគាត់បានទៅនៅជាមួយព្រះអម្ចាស់។ គាត់ក៏បានលាចាកលោក នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨។ ទោះបីជាអ្នកដែលបានទទួលមួកពីគាត់ មិនដឹងអំពីរឿងរបស់គាត់ ឬដឹងថា គាត់បានលះបង់ច្រើនប៉ុណ្ណា ដើម្បីចាក់មួកនីមួយៗក៏ដោយ ក៏ទង្វើដ៏សាមញ្ញដែលលោកម៉ូរីបានធ្វើ ដើម្បីបង្ហាញចេញនូវសេចក្តីស្រឡាញ់ បានបណ្តាលចិត្តមនុស្សជាច្រើន នៅទូទាំងពិភពលោក។ យើងក៏អាចមើលរំលងទុក្ខលំបាករបស់យើង ដោយគិតប្រយោជន៍អ្នកដទៃជាសំខាន់ជាងខ្លួនឯង ហើយយកតម្រាប់តាមព្រះសង្រ្គោះនៃសេចក្តីស្រឡាញ់ និងក្តីអាណិតរបស់យើង ព្រះនាមយេស៊ូវគ្រីស្ទ(ភីលីព ២:១-៥)។ ព្រះទ្រង់យកកំណើតជាមនុស្ស ទ្រង់ជាស្តេចលើអស់ទាំងស្តេច តែបានយក “ភាពជាអ្នកបម្រើ” ដោយការបន្ទាបខ្លួនដ៏ពិត(ខ.៦-៧)។ ព្រះអង្គបានលះបង់ព្រះជន្ម ដែលជាការលះបង់ដ៏ធំបំផុត ដោយសុគតជំនួសយើងនៅលើឈើឆ្កាង(ខ.៨)។ ព្រះយេស៊ូវបានប្រទានអ្វីៗគ្រប់យ៉ាងដល់យើង … សុទ្ធតែដើម្បីថ្វាយសិរីល្អដល់ព្រះវរបិតា…
Read article