November 18, 2018

You are here:
មិនបញ្ឈប់ការសាងសង់

ពេល​ដែល​លោក​សាយម៉ុន​មាន​ឱកាស​ទទួល​មុខ​នាទី​ថ្មី នៅ​កន្លែង​ធ្វើ​ការ គាត់​ជឿ​ថា វា​ជា​ឱកាស ដែល​ព្រះ​ទ្រង់​ប្រទាន។ បន្ទាប់​ពី​គាត់​បាន​អធិស្ឋាន សូម​ព្រះ​ទ្រង់​ជួយ​គាត់ ក្នុង​ការ​សម្រេច​ចិត្ត និង​ការ​ដឹក​នាំ គាត់​ក៏​បាន​ដឹង​ថា ព្រះ​អង្គ​កំពុង​តែប្រទាន​ឲ្យ​គាត់​មាន​ឱកាស ដើម្បី​មាន​ការ​ទទួល​ខុស​ត្រូវ​កាន់​តែ​ធំ​ជាង​មុន។ អ្វី​ៗ​ក៏​មាន​ភាព​រលូន ហើយ​ចៅ​ហ្វាយ​របស់​គាត់ ក៏​បាន​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​គាត់។ ប៉ុន្តែ បន្ទាប់​មក អ្វី​ៗ​ក៏​បាន​ចាប់​ផ្តើម​មាន​បញ្ហា។ មិត្ត​រួម​ការងារ​របស់​គាត់​ខ្លះ មិន​ពេញ​ចិត្ត​នឹង​ការ​ឡើង​តំណែង​របស់​គាត់ ហើយ​ក៏​បាន​បដិសេធន៍​មិន​ព្រម​សហការណ៍​ជា​មួយ​គាត់។ គាត់​ក៏​ចាប់​ផ្តើម​ឆ្ងល់​ថា តើ​គាត់​គួរ​តែ​បោះ​បង់​ចោល​ឬ​អត់? ពេល​ដែល​ពួក​អ៊ីស្រាអែល​វិល​ត្រឡប់​មក​ទីក្រុង​យេរូសាឡិម ដើម្បី​កសាង​ដំណាក់​របស់​ព្រះ​ឡើង​វិញ ពួក​ខ្មាំង​សត្រូវ​ក៏​បាន​ព្យាយាម​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច និង​ការ​បាក់​ទឹក​ចិត្ត​(អែសរ៉ា ៤:៤)។ ពួក​អ៊ីស្រាអែល​ក៏​បាន​ផ្អាក​ការ​សាង​សង់ ប៉ុន្តែ ពួក​គេ​ក៏​បាន​ធ្វើ​បន្ត​ទៀត ពេល​ដែល​ព្រះ​ទ្រង់​លើក​ទឹក​ចិត្ត​ពួក​គេ តាម​រយៈ​ហោរា​ហាកាយ និង​ហោរា​សាការី​(៤:២៤-៥:២)។ ពួក​ខ្មាំង​សត្រូវ​ក៏​បាន​មក​រក​រឿង​ពួក​គេ​ជា​ថ្មី​ម្តង​ទៀត។ ប៉ុន្តែ លើក​នេះ ពួក​គេ​បាន​អត់​ទ្រាំ ដោយ​ដឹង​ថា “ព្រះ​នេត្រ​នៃ​ព្រះ​របស់​ពួក​គេ បាន​ទត​មើល​ពួក​គេ​”(៥:៥)។ ពួកគេ​ក៏​បាន​ប្រកាន់​ខ្ជាប់ តាម​ការ​ណែនាំ​របស់​ព្រះ​ជា​ម្ចាស់ ហើយ​ក៏​បាន​​ទុក​ចិត្ត​ថា ទ្រង់​នឹង​ចម្លង​ពួក​គេ ឲ្យ​ឆ្លង​កាត់​ការ​ប្រឆាំង ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ។ ជា​ការ​ពិត​ណាស់ ព្រះ​ទ្រង់​ក៏​បាន​ប៉ះ​ពាល់​ព្រះទ័យ​របស់​ស្តេច​ពើរស៊ី ឲ្យ​គាំ​ទ្រ​ការ​សាង​សង់​ព្រះ​វិហារ ដល់​ចប់​សព្វ​គ្រប់(ខ.១៣-១៤)។ យ៉ាង​ណា​មិញ លោក​សាយមុន​ក៏​បាន​ស្វែង​រក​ប្រាជ្ញា​ពី​ព្រះ​ជា​ម្ចាស់ ក្នុង​សម្រេច​ចិត្ត​ថា តើ​គាត់​គួរ​តែ​បន្ត​ការងារ​របស់​គាត់…

Read article