November 20, 2018

You are here:
នៅកន្លែងខុស

មាន​ពេល​មួយ ស្ពាន​សម្រាប់​ឆ្លង​ទៅ​ទីក្រុង​តេឈិម៉ាន ប្រទេស​ហ្កាណា ក៏​ត្រូវ​បាន​ទឹក​ជំនន់​កួច​នាំ​យក​ទៅ​បាត់ ធ្វើ​ឲ្យ​ប្រជាជន​នៅ​តំបន់​ក្រូបូ​ថ្មី ដែល​នៅ​ត្រើយ​ម្ខាង​ទៀត នៃ​ទន្លេ​តាណូ មិន​អាច​ទៅ​ណា​រួច។ ការ​ថ្វាយ​បង្គំ​ព្រះ​នៅ​ព្រះ​វិហារ​របស់​លោក​គ្រូ​គង្វាល សាំយ៉ូអែល អាភីយ៉ា(Samuel Appiah) ក៏​ជួប​បញ្ហា​ផង​ដែរ ព្រោះ​សមា​ជិក​ពួក​ជំនុំ​ជា​ច្រើន​របស់​គាត់ កំពុង​តែ​រស់​នៅ ក្នុង​តំបន់​ក្រូបូ​ថ្មី ដែល​ស្ថិត​នៅ​ត្រើយ​ម្ខាង​ទន្លេ ពោល​គឺ​ពួក​គេ​កំពុង​នៅ​កន្លែង​ខុស។ ស្ថិត​ក្នុង​ពេល​ដែល​មាន​វិបត្តិ​នោះ លោក​គ្រូ​សាំយ៉ូអែល​ក៏​បាន​ព្យាយាម ពង្រីក​កន្លែង​ស្នាក់​នៅ​របស់​កុមារ ដើម្បី​មើល​ថែ​ក្មេងកំព្រា​បន្ថែម​ទៀត។ គាត់​ក៏​បាន​អធិស្ឋាន។ បន្ទាប់​មក ពួក​ជំនុំ​របស់​គាត់​ក៏​បាន​ដាក់​ដង្វាយ ដើម្បី​បង្កើត​កន្លែង​ថ្វាយ​បង្គំ​នៅក្រៅ​ព្រះ​វិហារ នៅ​ត្រើយ​ម្ខាយ​ទន្លេ ក្នុង​តំបន់​ក្រូបូថ្មី​នោះ។ មិន​យូរ​ប៉ុន្មាន ពួក​គេ​ក៏​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​ជឿ​ថ្មី ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ។  ព្រះ​វិហារ​ថ្មី​មួយ​កន្លែង​ក៏​បាន​ចាក់​ឫស​នៅ​ទីនោះ។ មិន​តែ​ប៉ុណ្ណោះ នៅ​តំបន់​ក្រូបូ​ថ្មី ពួក​គេ​ថែម​ទាំង​មាន​កន្លែង​សម្រាប់​ក្មេង​កំព្រា ដែល​កំពុង​រង់​ចាំ​កន្លែង​ស្នាក់​នៅ។ ដូច​នេះ តាម​រយៈ​ពួក​ជំនុំ​នេះ ព្រះ​ទ្រង់​ក៏​បាន​ធ្វើ​ព្រះ​រាជ​កិច្ច​ស្រោច​ស្រង់ នៅ​ក្នុង​ពេល​ដែល​មាន​វិបត្តិ។ ពេល​ដែល​សាវ័ក​ប៉ុល​បាន​ធ្លាក់​ខ្លួន​ជាប់​ច្រវ៉ាក់ គាត់​មិន​បាន​ត្អូញ​ត្អែរ​អំពី​ស្ថាន​ភាព​របស់​គាត់​ទេ។ ក្នុង​សំបុត្រ​ដ៏​មាន​អំណាច​ ដែល​គាត់​បាន​សរសើរ​ផ្ញើ​ពួក​ជំនុំ នៅ​ក្រុង​ភីលីព គាត់​បាន​សរសេរ​ថា “បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ នោះ​បាន​ប្រែ​ទៅ​ជា​ចំរើន​ដល់​ដំណឹង​ល្អ​វិញ”(ភីលីព ១:១២)។ កាល​នោះ សាវ័ក​ប៉ុល​បានកត់​សំគាល់​ឃើញ​ថា ការ​ជាប់​ច្រវ៉ាក់​របស់​គាត់ គឺ​ជា​ឱកាស​នាំ…

Read article