November 21, 2018

You are here:
កិច្ចការនៅទីលាក់កំបាំង

កាល​ពី​មុន ខ្ញុំ​មាន​កិច្ច​ការ​សាលា​ដ៏​ធំ​មួយ ដែល​ត្រូវ​ធ្វើ។ ពេល​នោះ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​មិន​អាច​បញ្ចប់​វា ឲ្យ​ទាន់​ពេល​កំណត់។ ស្ថិត​ក្នុង​ពេល​ដ៏​ថប់​បារម្ភ​នោះ ខ្ញុំ​ក៏​បាន​ទទួល​ក្រដាសលើក​ទឹក​ចិត្ត​បី​សន្លឹក ពី​មិត្ត​ភក្តិ​ខ្ញុំ​មួយ​ចំនួន។ ពួក​គេ​ម្នាក់​ៗសុទ្ធ​តែ​និយាយ​ថា “ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​អ្នក ពេល​ដែល​ខ្ញុំ​អធិស្ឋាន​នៅ​ថ្ងៃនេះ”។ ខ្ញុំ​មាន​ការ​លើក​ទឹក​ចិត្ត​ណាស់ ពេល​ដែល​មិត្ត​ភិក្ត​ទាំង​នោះ​បាន​ទំនាក់​ទំនង​មក​ខ្ញុំ ដោយ​មិន​ដឹង​ថា ខ្ញុំ​កំពុង​តែ​ជួប​រឿង​អ្វី ហើយ​ខ្ញុំ​ជឿ​ថា ព្រះ​ជា​ម្ចាស់​បានប្រើ​ពួក​គេ ជា​អ្នក​នាំ​សារ​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់។ សាវ័ក​ប៉ុល​បាន​ស្គាល់​អំណាច​នៃ​ការ​អធិ​ស្ឋាន ពេល​ដែល​គាត់​សរសេរ​សំបុត្រ ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស។ គាត់​មាន​ប្រសាសន៍​ថា គាត់​ជឿ​ថា ព្រះ​ទ្រង់​នឹង​បន្ត​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​ទុក្ខ​លំបាក ដោយសារ​ពួក​គេ​បាន​ជួយ​អធិស្ឋាន​ឲ្យ​គាត់​(២កូរិនថូស ១:១០-១១)។ ហើយ​នៅ​ពេល​ដែល​ព្រះ​ទ្រង់​ឆ្លើយ​តប ការ​អធិស្ឋាន​របស់​ពួក​គេ សិរីល្អ​របស់​ទ្រង់​នឹង​បាន​ដំកើងឡើង ខណៈ​ពេល​ដែល​រាស្រ្ត​របស់​ទ្រង់​អរ​ព្រះ​គុណ​ទ្រង់ សម្រាប់ “ការ​ឆ្លើយ​តប ចំពោះ​ការ​អធិស្ឋាន​របស់​មនុស្ស​ជា​ច្រើន”(ខ.១១)។ មិត្ត​ភក្តិ​របស់​ខ្ញុំ និង​ពួក​ជំនុំ​ដែល​ជួយ​អធិស្ឋាន​ឲ្យ​សាវ័ក​ប៉ុល កំពុង​តែ​ចូល​រួម នៅ​ក្នុង​ការងារ​ទូល​អង្វរ ដែល​លោក​អូសវល ឆេមប័រ(Oswald Chambers) បាន​ហៅ​ថា “កិច្ចការ​នៅ​ទី​កំបាំង ដែល​នាំ​មក​នូវ​ផល​ផ្លែ ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ​វរ​បិតា”។ ខណៈ​ពេល​ដែល​យើង​ផ្តោត​គំនិត និង​ចិត្ត​របស់​យើង ទៅ​លើ​ព្រះ​យេស៊ូវ យើង​បាន​ដឹង​ថា ទ្រង់​កំពុង​តែ​កែ​ច្នៃ​យើង ដោយ​រាប់​បញ្ចូល​របៀប​នៃ​ការ​អធិស្ឋាន​របស់​យើង​ផង​ដែរ។ ទ្រង់​ជួយ​ឲ្យ​យើង​អាច​ឲ្យ​អំណោយ​នៃ​ការ​ទូល​អង្វរ​ដ៏​ពិត សម្រាប់​មិត្ត​សំឡាញ់ សមាជិក​គ្រួសារ…

Read article