November 22, 2018

You are here:
អ្វីដែលយើងមាន

ថ្ងៃ​មួយ មិត្ត​ភក្តិ​ខ្ញុំ​មាន​ចិត្ត​អន្ទះ​សា​ចង់​មាន​ការ​ជួប​ជុំ​គ្រួសារ និង​មិត្ត​ភក្តិ នៅ​ផ្ទះ​គាត់ នៅ​ថ្ងៃ​បុណ្យ​ដ៏​សប្បាយ​រីក​រាយ។ ភ្ញៀវម្នាក់​ៗ​បាន​ទន្ទឹង​រង់​ចាំ ការ​ជួប​ជុំ​គ្នា នៅ​ជុំវិញ​តុ ហើយ​ចង់​ជួយ​កាត់​បន្ថយ​ចំណាយ ទៅ​លើ​ម្ហូប​សម្រាប់​មនុស្ស​ជា​ច្រើន​យ៉ាងនេះ​។ អ្នក​ខ្លះ​ក៏​បាន​យក​នំប៉័ង​មក ខ្លះ​យក​សាឡាត់ ឬ​ម្ហូប​បន្លែ​មក​ផ្ទះ​គាត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ចំណោម​នោះ មាន​ភ្ញៀវ​ម្នាក់​កំពុង​ជួប​ការ​ខ្វះ​ខាត​ខុស​ពី​គេ។ នាង​ចង់​ចំណាយ​ពេល​ជា​មួយ​អ្នក​ដែល​ខ្លួន​ស្រឡាញ់ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នាង​មិន​មាន​លទ្ធ​ភាព​ទិញ​អាហារ​អ្វី​ឡើយ។ ដូច​នេះ នាង​ក៏​បាន​សុំ​ជួយ​សម្អាត​ផ្ទះ ដើម្បី​ធ្វើ​ជា​អំណោយ​ដល់​ម្ចាស់​ផ្ទះ។ គេ​នៅ​តែ​ស្វាគមន៍​នាង ឲ្យ​ចូល​មក​អង្គុយ​នៅ​តុ​ជា​មួយ​ពួក​គេ ទោះ​នាង​មក​ដោយ​ដៃ​ទទេ​ក៏​ដោយ។ តែ​នាង​នៅ​តែ​មើលឃើញ​អ្វី​ដែល​នាង​ពិត​ជា​អាច​ផ្តល់​ឲ្យ​បាន គឺ​ពេល​វេលា និង​ជំនាញ​របស់​នាង យក​មក​កន្លែង​ជួប​ជុំ​គ្នា នៅ​ពេល​ល្ងាច​នោះ ដោយ​អស់​ពី​ចិត្ត។ រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អត្ថ​ន័យ​នៃ​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល នៅ​ក្នុង​បទ​គម្ពីរ ២​កូរិនថូស ៨។ អ្នក​ទទួល​សំបុត្រ​របស់​គាត់ មាន​ចិត្ត​អន្ទះ​សា​ចង់​ជួយ​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន ហើយ​គាត់​ក៏​បាន​ជំរុញ​ពួក​គេ ឲ្យ​ជួយ​អ្នក​ទាំង​នោះ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ គាត់​បាន​សរសើរ​ទឹក​ចិត្ត និង​ការ​ស្ម័គ្រ​ចិត្ត​របស់​ពួក​គេ ដោយ​មាន​ប្រសាសន៍​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​អំណាយ​ទាំង​តូច​ធំ​របស់​ពួក​គេ គឺ​ដោយ​សារ​តែ​ទឹក​ចិត្ត​ដែល​ពួក​គេ​មាន នៅ​ក្នុង​ការ​ឲ្យ​(ខ.១២)។ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​ប្រញាប់​ប្រៀប​ធៀប​អំណោយ​របស់​យើង ជា​មួយ​នឹង​អំណោយ​របស់​អ្នក​ដទៃ ជា​ពិសេស នៅពេល​ដែល​ធន​ធាន​របស់​យើង មិន​ល្មម​នឹង​ផ្តល់​ឲ្យ​គេ ឲ្យ​បាន​ច្រើន​ដូច​ចិត្ត។​…

Read article