សេចក្តីស្រឡាញ់របស់ម្តាយ
ពេលដែលឪពុកម្តាយរបស់អ្នកស្រីស៊ូ(Sue)លែងលះគ្នា កាលគាត់នៅតូច ជម្លោះផ្លូវច្បាប់ទាក់ទងនឹងសិទ្ធិអាណាព្យាបាល និងបញ្ហារបស់គាត់ជាច្រើនទៀត ក៏បានកើតឡើង ហើយគេក៏បានសម្រេចឲ្យគាត់ទៅរស់នៅ ក្នុងមណ្ឌលកុមារកំព្រាមួយរយៈ។ នៅទីនោះ គាត់ត្រូវក្មេងធំជាងធ្វើបាប ធ្វើឲ្យគាត់មានអារម្មណ៍ថា ឯកោ ដូចត្រូវគេបោះបង់ចោល។ ម្តាយរបស់គាត់បានមកមើលគាត់តែមួយខែម្តងប៉ុណ្ណោះ ហើយនាងស្ទើរតែមិនដែលបានឃើញមុខប៉ារបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំក្រោយមក ម្តាយរបស់គាត់ក៏បានប្រាប់គាត់ថា បទបញ្ជារបស់ផ្ទះនោះបានរារាំងមិនឲ្យគាត់ មកលេងគាត់ឲ្យបានញឹកញាប់ តែគាត់បានមកឈរនៅក្បែររបងផ្ទះនោះជារៀងរាល់ថ្ងៃ ដោយសង្ឃឹមថា នឹងបានឃើញកូនស្រីគាត់ តែបន្តិចក៏អស់ចិត្ត។ គាត់និយាយថា ជួនកាល គាត់គ្រាន់តែចង់ឃើញកូនស្រីគាត់លេងនៅក្នុងសួនច្បារ ហើយចង់ដឹងថា នាងសុខសប្បាយឬទេ។ ពេលដែលអ្នកស្រីស៊ូចែកចាយអំពីរឿងនេះដល់ខ្ញុំ ខ្ញុំក៏បាននឹកចាំអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ជួនកាល យើងប្រហែលជាមានអារម្មណ៍ថា ត្រូវគេបោះបង់ចោល និងឯកោ នៅក្នុងពេលដែលមានទុក្ខលំបាក។ យើងមានការកម្សាន្តចិត្តណាស់ ដែលបានដឹងថា តាមពិត ព្រះជាម្ចាស់កំពុងតែថែរក្សាយើងគ្រប់ពេលវេលា(ទំនុកដំកើង ៣៣:១៨)។ ទោះយើងមិនអាចមើលទ្រង់ឃើញក៏ដោយ ក៏ទ្រង់នៅតែគង់ក្បែរយើងជានិច្ច។ ព្រះនេត្រ និងព្រះទ័យរបស់ទ្រង់ តែងតែនៅជាប់នឹងយើងជានិច្ច ទោះយើងទៅទីណាក៏ដោយ គឺមិនខុសពីឪពុកម្តាយដែលស្រឡាញ់កូននោះទេ។ តែដោយសារទ្រង់ជាព្រះ នោះទ្រង់អាចជួយយើងបានគ្រប់ពេល ។ បទគម្ពីរទំនុកដំកើង ជំពូក៩១ បានពិពណ៌នា អំពីការដែលព្រះទ្រង់រំដោះ ការពារ…
Read article