November 24, 2018

You are here:
ជំនួយគ្រប់ពេលវេលា

បន្ទាប់​ពី​ម៉ាធី(Marty) ក្លាយ​ជា​ជន​ពិការ ដោយ​សារ​របួស​ឆ្អឹង​កង​ខ្នង  គាត់​ក៏​បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​បន្ត​ការ​សិក្សាវិញ ដើម្បី​រៀន​ឲ្យ​បាន​សញ្ញា​ប័ត្រ​MBA។ អ្នក​ស្រី​យូឌី(Judy) ដែល​ជា​ម្តាយ​របស់​គាត់ បាន​ជួយ​ឲ្យ​គាត់​សម្រេច​គោល​ដៅ។ គាត់​បាន​អង្គុយ​ជា​មួយ​ម៉ាធី ក្នុង​ម៉ោង​រៀន និង​ម៉ោង​ពិភាក្សា​ជា​ក្រុម ដោយ​ជួយ​កត់​ត្រា និង​ផ្តល់​ជំនួយ​ផ្នែក​បច្ចេក​វិទ្យា។ ម្តាយ​របស់​គាត់ ថែម​ទាំង​បាន​ជួយ​នាំ​គាត់​ឡើង​វេទិការ ពេល​គាត់​ទទួល​សញ្ញា​បត្រ​ផង​ដែរ។ គាត់​ក៏​បាន​ទទួល​នូវ​អ្វី​ដែល​គេ​គិត​ថា គាត់​មិន​អាច​ទទួល​បាន ដោយ​សារ​ជំនួយ​ជាក់​ស្តែង និង​ទៀង​ទាត់ ដែល​គាត់​បាន​ទទួល​ពី​ម្តាយ​គាត់។ ព្រះយេស៊ូវ​ជ្រាប​ថា អ្នក​ដើរ​តាម​ទ្រង់ ក៏​ត្រូវ​ការ​ជំនួយ​ស្រដៀង​នេះ​ផង​ដែរ ពេល​ដែល​ទ្រង់​យាង​ឡើង​នគរ​ស្ថាន​សួគ៌​វិញ។ ពេល​ដែល​ទ្រង់​ប្រាប់​ពួក​គេ អំពី​ការ​យាង​ត្រឡប់​ទៅ​នគរ​ស្ថាន​សួគ៌​វិញ ទ្រង់​មាន​បន្ទូល​ថា ពួក​គេ​នឹង​មាន​ការ​ប្រកប​ទាក់​ទង​ថ្មី​មួយ​ទៀត​ជា​មួយ​ព្រះ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​អ្នក​ជំនួយ​គ្រប់​ពេល​វេលា ជា​គ្រូ​បង្រៀន ​និង​អ្នក​នាំ​ផ្លូវ ដែល​មិន​គ្រាន់​តែ​គង់​នៅ​ជា​មួយ​ពួក​គេ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​គង់​ក្នុង​ពួក​គេ​ផង​ដែរ​(យ៉ូហាន ១៤:១៧,២៦)។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នាំ​ឲ្យ​សិស្ស​របស់​ព្រះ​យេស៊ូវ ទទួល​ជំនួយ​មក​ពី​ព្រះ ដែល​ជួយ​ឲ្យ​ពួក​គេ​អាច​អត់​ទ្រាំ​នឹង​ការ​អ្វី​ ដែល​ពួកគេ​មិន​អាច​អត់​ទ្រាំ ដោយ​ខ្លួន​ឯង​បាន ខណៈ​ពេល​ដែល​ពួក​គេ​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ។ នៅ​ពេល​ដែល​មាន​ទុក្ខ​លំបាក ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​រំឭក​ពួក​គេ អំពី​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ដែល​ធ្លាប់​បាន​ប្រាប់​ពួក​គេ (ខ.២៦) កុំ​ឲ្យ​មាន​ការ​ថប់​បារម្ភ​ឡើយ…. ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ….ព្រះ​អង្គ​គឺ​ជា​សេចក្តី​រស់​ឡើង​វិញ និង​ជា​ជីវិត។ តើ​អ្នក​កំពុង​តែ​ជួប​ប្រទះ​បញ្ហា ដែល​ពិបាក​លើស​កម្លាំង និង​សមត្ថ​ភាព​របស់​អ្នក​ឬ​ទេ? អ្នក​អាច​ពឹង​ផ្អែក​លើ​ជំនួយ​ដ៏​ស្ថិតស្ថេរ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ។…

Read article