ការអត់ទោសដែលមិននឹកស្មានដល់
កាលខ្ញុំនៅរៀននៅមហាវិទ្យាល័យ ខ្ញុំបានទៅធ្វើការ ក្នុងកសិដ្ឋានមួយ ក្នុងរដ្ឋខូឡូរ៉ាដូ ក្នុងពេលវិស្សមកាល នៅរដូវក្តៅ។ នៅពេលល្ងាចថ្ងៃមួយ ខ្ញុំមានការអស់កម្លាំង និងឃ្លាន បន្ទាប់ពីកាត់ស្មៅពេញមួយថ្ងៃ។ ខ្ញុំក៏បានបើកត្រាក់ទ័រចូលទៅក្នុងទីធ្លាកសិដ្ឋាន។ ខ្ញុំក៏បានបត់ចង្កួតទៅខាងឆ្វេង មួយទំហឹងដៃ ជាន់ហ្វ្រាំងខាងឆ្វេង ធ្វើឲ្យត្រាក់ទ័របត់ក្បាលបើកជាវង្វង់មូល។ ផាលរបស់វាក៏បានធ្លាក់ចុះ ប៉ះជើងទម្រស៊ីទែនសាំងចំណុះ២ពាន់លីត្រ ធ្វើឲ្យសាំងកំពុបចេញមកក្រៅ។ ម្ចាស់កសិដ្ឋានក៏បានឈរពិនិត្យមើលហេតុការណ៍នោះ។ ខ្ញុំក៏បានចុះពីលើត្រាក់ទ័រ រួចសុំទោសគាត់។ ពេលនោះ អ្វីដែលខ្ញុំនឹកឃើញមុនគេ គឺសុំធ្វើការឲ្យគាត់ រហូតដល់ចប់រដូវក្តៅ ដោយមិនយក់ថ្លៃឈ្នួល។ កសិករវ័យចំណាស់នោះក៏បានឈរសម្លឹងសំណល់បាក់បែកមួយសន្ទុះ ហើយក៏បានដើរទៅផ្ទះគាត់។ គាត់ក៏និយាយមួយៗថា “តោះយើង ទៅញាំអាហារពេលល្ងាច”។ ខ្ញុំក៏បាននឹកចាំអំពីរឿង ដែលព្រះយេស៊ូវបានមានបន្ទូល អំពីយុវជនវ័យក្មេងម្នាក់ ដែលបានធ្វើខុសចំពោះឪពុករបស់គាត់។ គាត់ក៏បាននិយាយប្រាប់ឪពុកគាត់ថា “លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុកមែន។ ខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ”។ ប៉ុន្តែ មុនពេលគាត់និយាយអស់ពាក្យ ឪពុកគាត់ក៏បានហៅគាត់ទៅញាំអាហារពេលល្ងាច(លូកា ១៥:១៧-២៤)។ នេះជាព្រះគុណដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។—DAVID H. ROPER
Read article