ថ្ងៃជម្រុះចោល
ចាប់តាំងពីឆ្នាំ ២០០៦ មក មានមនុស្សមួយក្រុម បានប្រារព្ធទិវាមួយ ដែលចម្លែកខុសធម្មតា ដើម្បីអបអរឆ្នាំថ្មី។ គេបានហៅទិវានោះថា ថ្ងៃជម្រុះចោលរឿងមិនល្អ។ តាមប្រពៃណីរបស់ជនជាតិអាមេរិកឡាទីន មនុស្សម្នាក់ៗដែលចូលរួម ក្នុងការប្រារព្ធពិធីនេះ បានយកក្រដាស់មកសរសេរ អំពីបទពិសោធន៍មិនល្អ ឬគួរឲ្យខ្មាស់អៀន ឬក៏រឿងអាក្រក់ៗ ដែលពួកគេជួបកាលពីឆ្នាំចាស់ ហើយបោះក្រដាសនោះ ចូលទៅក្នុងម៉ាស៊ីនកម្ទេចក្រដាស។ ពុំនោះទេ មានអ្នកខ្លះបានយក ញញួរធំមួយ មកវាយកម្ទេចវត្ថុ តំណាងឲ្យរឿងអាក្រក់ៗ។ ព្រះគម្ពីរមិនបានបង្រៀនយើង ឲ្យមានប្រពៃណីដូចនេះទេ។ អ្នកនិពន្ធនៃបទគម្ពីរទំនុកដំកើង ជំពូក ១០៣ មិនគ្រាន់តែបានលើកទឹកចិត្តយើង ឲ្យជម្រុះបទពិសោធន៍ ឬរឿងដែលមិនល្អចោលប៉ុណ្ណោះទេ។ គាត់បានរំឭកយើងថា ព្រះជាម្ចាស់បានជម្រុះអំពើបាបរបស់យើងចោលហើយ។ បទគម្ពីរនេះក៏បានប្រើពាក្យប្រៀបប្រដូច ដើម្បីបង្ហាញអំពីសេចក្តីស្រឡាញ់ដ៏ធំធេង ដែលទ្រង់មានចំពោះរាស្រ្តទ្រង់។ គាត់បានប្រៀបធៀបភាពធំធេង នៃសេចក្តីស្រឡាញ់របស់ព្រះ ទៅនឹងកម្ពស់នៃផ្ទៃមេឃ នៅលើផែនដី(ខ.១១)។ បន្ទាប់មក បទគម្ពីរនេះក៏បាននិយាយ អំពីការអត់ទោសរបស់ទ្រង់ ដោយប្រៀបធៀបថា ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់បានដកយកអស់ទាំងការល្មើសរបស់រាស្រ្តទ្រង់ ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ(ខ.១២)។ បទគម្ពីរទំនុកដំកើងនេះចង់ឲ្យរាស្រ្តរបស់ព្រះដឹងថា សេចក្តីស្រឡាញ់ និងការអត់ទោសបាបរបស់ទ្រង់ គ្មានដែនកំណត់ ហើយក៏មានភាពពេញលេញ។ ព្រះជាម្ចាស់បានរំដោះរាស្ត្រទ្រង់ពីអំណាចនៃអំពើបាបរបស់ពួកគេ ដោយអត់ឱនទោសឲ្យពួកគេទាំងស្រុង។…
Read article