ពេលដែលព្រះជាម្ចាស់មានបន្ទូលថា ទេ
ពេលដែលខ្ញុំបានចូលធ្វើទាហាន នៅអាយុ១៨ឆ្នាំ ដូចយុវជនសឹង្ហបូរីទំាងអស់ ខ្ញុំក៏បានអធិស្ឋាន ដោយចិត្តស្រេកឃ្លានចង់បានមុខនាទីដែលស្រួលៗ ដូចជា អ្នកធ្វើការក្នុងការិយាល័យ ឬអ្នកបើកបរជាដើម។ ដោយសារខ្ញុំមិនមានកាយសម្បទារឹងមាំ ខ្ញុំសង្ឃឹមថា គេនឹងមិនឲ្យខ្ញុំឆ្លងកាត់ការហ្វឹកហាត់ការប្រយុទ្ធ ដែលពិបាកៗឡើយ។ ប៉ុន្តែ នៅពេលល្ងាចថ្ងៃមួយ ខណៈពេលដែលខ្ញុំកំពុងអានព្រះគម្ពីរ មានខគម្ពីរមួយបានលេចឡើង ចេញពីទំព័រព្រះគម្ពីរ គឺខគម្ពីរដែលចែងថា “គុណរបស់អញល្មមដល់ឯងហើយ … ”(២កូរិនថូស ១២:៩)។ មុននោះ ខ្ញុំបានធ្លាក់ទឹកចិត្ត ប៉ុន្តែ ខ្ញុំមិនចាំបាច់ត្រូវមានអារម្មណ៍បែបនេះទៀតឡើយ។ ព្រះទ្រង់បានឆ្លើយតបការអធិស្ឋានរបស់ខ្ញុំហើយ។ បើសិនជាគេចាត់តាំងឲ្យខ្ញុំធ្វើអ្វីដែលពិបាក នោះទ្រង់នឹងថែរក្សា ហើយផ្គត់ផ្គង់ខ្ញុំមិនខាន។ ដូចនេះ ទីបំផុត គេក៏បានចាត់តាំងឲ្យខ្ញុំហ្វឹកហាត់ក្នុងកងរថពាសដែក ដោយឲ្យខ្ញុំធ្វើអ្វីដែលខ្ញុំមិនតែងតែចូលចិត្តធ្វើ។ សព្វថ្ងៃនេះ ពេលខ្ញុំក្រឡេកមកមើលអនុស្សាវរីយ៍កាលនៅហ្វឹកហាត់ទាហាន ខ្ញុំក៏បានអរព្រះគុណព្រះអង្គ ដែលទ្រង់មិនបានប្រទាននូវអ្វីដែលខ្ញុំចង់បាន ក្នុងអំឡុងពេលនោះ។ ការហ្វឹកហាត់ទាហាន និងបទពិសោធន៍ទាំងនោះ បានជួយឲ្យខ្ញុំមានភាពរឹងមាំផ្នែកផ្លូវកាយ ផ្លូវចិត្ត ហើយបានជួយឲ្យខ្ញុំមានទំនុកចិត្ត ដើម្បីចូលទៅក្នុងភាពពេញវ័យ។ ក្នុងបទគម្ពីរអេសាយ ២៥:១-៥ បន្ទាប់ពីហោរាអេសាយបានថ្លែងទំនាយ អំពីការដាក់ទោសមកលើជនជាតិអ៊ីស្រាអែល និងការរំដោះឲ្យរួចពីខ្មាំងសត្រូវរបស់ពួកគេ នៅពេលបន្ទាប់មកទៀត គាត់ក៏បានសរសើរដំកើងព្រះជាម្ចាស់ សម្រាប់ផែនការដែលទ្រង់មានសម្រាប់ពួកគេ។ លោកអេសាយក៏បានកត់សំគាត់ផងដែរថា ព្រះជាម្ចាស់…
Read article