December 31, 2018

You are here:
អ្នកនាំព្រះរាជសារ

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​ចូល​រួម​សន្និសិទ​មួយ។ ស្រ្តី​ម្នាក់​ដែល​កំពុង​ធ្វើ​ការ​ក្នុង​សន្និសិទ​នោះ បាន​ហុច​ក្រដាស​មួយ​សន្លឹក​ឲ្យ​ខ្ញុំ ដែល​មាន​សរសេរ​អក្សរ​ពី​លើ​ថា “ខ្ញុំ​មាន​ដំណឹង​មួយ សម្រាប់​អ្នក”។ ពេល​នោះ ខ្ញុំ​មិន​ដឹង​ថា តើ​ខ្ញុំ​គួរ​មាន​អារម្មណ៍​ភ័យ​អរ ឬ​រំភើប​រីក​រាយ​ឡើយ។ ប៉ុន្តែ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​មាន​អំណរ ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ពាក្យ​ដែល​គេ​បាន​សរសេរ​នៅ​ខាង​ក្រោម​ថា “អ្នក​មាន​ក្មួយ​ប្រុស​ម្នាក់​ហើយ!” សារ​ដែល​យើង​ទទួល អាច​ជា​ដំណឹង​ល្អ ដំណឹង​អាក្រក់ ឬ​ផ្ទុក​ទៅ​ដោយ​ពាក្យ​ដែល​ធ្វើ​ឲ្យ​ជម្រុញ​ចិត្ត​យើង។ នៅ​គ្រា​សញ្ញា​ចាស់ ព្រះ​ទ្រង់​បាន​ប្រើ​ហោរា​របស់​ទ្រង់ ឲ្យ​នាំ​ព្រះ​រាជសារ​នៃ​សេចក្តី​សង្ឃឹម ឬ​ការ​ជំនុំ​ជម្រះ។ ប៉ុន្តែ ពេល​ដែល​យើង​ពិនិត្យ​មើល​ព្រះរាជសារ​ទ្រង់​ឲ្យ​បាន​ជិត យើង​នឹង​ឃើញ​ថា សូម្បី​តែ​នៅ​ក្នុង​ព្រះរាជសារ​នៃ​ការ​ជំនុំ​ជម្រះ ក៏​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​នាំ​យើង​ ទៅរក​ការ​ប្រែ​ចិត្ត ការ​ប្រោស​ឲ្យ​ជា និង​ការ​ស្អាង​ឡើង​វិញ។ យើង​អាច​ឃើញ​ព្រះ​រាជសារ​ទាំង​ពីរ​ប្រភេទ​នេះ នៅ​ក្នុង​បទ​គម្ពីរ​ម៉ាឡាគី ជំពូក​៣ ដែល​ក្នុង​នោះ ព្រះ​អម្ចាស់​បាន​សន្យា​ថា នឹងចាត់​អ្នក​នាំ​ព្រះ​រាជ​សារ ឬ​ទូត​របស់​ទ្រង់​ម្នាក់ ឲ្យ​រៀប​ចំ​ផ្លូវ​ថ្វាយ​ទ្រង់។ ក្រោយ​មក លោក​យ៉ូហាន​បាទីស្ទ​ក៏​បាន​ប្រកាស​អំពី​ការ​យាង​មក​នៃ​អ្នក​នាំ​ព្រះ​រាជសារ​ដ៏​ពិត គឺ​ព្រះ​យេស៊ូវ​(មើល​ម៉ាថាយ ៣:១១) ដែល​ទ្រង់​ជា “ទូត​ដែល​នាំ​សេចក្តី​សញ្ញា”(ម៉ាឡាគី ៣:១) ដែល​នឹង​សម្រេច​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ។ ប៉ុន្តែ ទ្រង់​ប្រៀប​ដូច​ជា ​“​ភ្លើង​របស់​ជាង​សំរង ហើយ​ដូច​ជា​ក្បុង​របស់​ជាង​ប្រមោក”(ខ.២) ដ្បិត​ទ្រង់​នឹង​បន្សុទ្ធ​អ្នក​ដែល​ជឿ​ព្រះ​បន្ទូល​ទ្រង់ ឲ្យ​បាន​បរិសុទ្ធ។ ព្រះ​អម្ចាស់​បាន​បញ្ជូន​ព្រះ​រាជ​សា​របស់​ទ្រង់​មក…

Read article