December 2018

You are here:
ព្រះទ្រង់ស្តាប់ឮ

​នៅ​ក្នុង​ក្រុម​ដែល​អ្នក​ស្រី​ដាយអ៊ែន(Diane) បាន​ចូល​រួម នាង​បាន​ស្តាប់​អ្នក​ដទៃ​សំណូម​ពរ​អធិស្ឋាន ឲ្យ​សមាជិក​គ្រួសារ និង​មិត្ត​ភក្តិ​របស់​ពួក​គេ ដែល​កំពុង​តែប្រឈម​មុខ នឹង​ការ​ពិបាក ឬ​ជម្ងឺ​។ នាង​មាន​សមាជិក​គ្រួសារ​ម្នាក់ ដែល​បាន​តយុទ្ធ​នឹង​ការ​ញៀន​ថ្នាំ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ នាង​មិន​បាន​សុំ​ឲ្យ​គេ​ជួយ​អធិស្ឋាន​ឲ្យ​ឡើយ។ នាង​ដឹង​ថា​ពេល​នាង​សំណួម​ពរ​អធិស្ឋាន​អំពី​រឿង​នោះ នាង​នឹង​ឃើញ​អ្នក​ដទៃ​ផ្លាស់​ប្តូរ​ទឹក​មុខ ឬ​ឮ​សំណួរ ឬ​ក៏​ការ​ផ្តល់​ការ​ប្រឹក្សា​យោបល​ពី​ពួក​គេ ដែល​ធ្វើឲ្យ​នាង​ពិបាក​ចិត្ត មិន​អាច​ទ្រាំ​បាន។ នាង​មាន​អារម្មណ៍​ថា យក​ល្អ នាង​មិន​គួរ​សំណូម​ពរ​ឲ្យ​គេ​អធិស្ឋាន​ឲ្យ​នាង អំពី​រឿង​នេះឡើយ។ អ្នក​ដទៃ​ទៀត​មិន​យល់ ពី​មូល​ហេតុ​ដែល​មនុស្ស​ជា​ទីស្រឡញ់​របស់​នាង នៅ​តែ​អាច​ជឿ​ព្រះ​យេស៊ូវ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ជួប​ការ​លំបាក​ជា​រៀង​រាល់​ថ្ងៃ។ ទោះ​បី​ជា​អ្នក​ស្រី​ដាយអាន មិន​បាន​សុំ​ឲ្យ​ក្រុម​របស់​នាង​ជួយ​អធិស្ឋាន​ឲ្យ​ក៏​ដោយ ក៏​នាង​នៅ​តែ​មាន​មិត្ត​ភក្តិ​ពីរ​បី​នាក់ ដែល​នាង​ទុក​ចិត្ត ហើយ​បាន​សុំ​ឲ្យ​អធិស្ឋាន​ជា​មួយ​នាង​។ ពួក​គេ​បាន​អធិស្ឋាន​ជា​មួយ​គ្នា សូម​ឲ្យ​ព្រះ​ទ្រង់​រំដោះ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​នាង ឲ្យ​រួច​ពី​ចំណង​នៃ​ការ​ញៀន​ថ្នាំ ហើយ​បាន​ពិសោធន៍​នឹង​សេរីភាព ក្នុង​ព្រះ​គ្រីស្ទ ហើយ​សូម​ឲ្យ​ព្រះ​ទ្រង់​ប្រទាន​អ្នក​ស្រីដាយអាន នូវ​សន្តិ​ភាព និង​ការ​អត់​ធ្មត់ ដែល​នាង​ត្រូវ​ការ។ ពេល​ដែល​នាង​អធិស្ឋាន នាង​ក៏​ទទួល​បាន​ការ​កម្សាន្ត​ចិត្ត និង​កម្លាំង ពី​ទំនាក់​ទំនង​ដែល​នាង​មាន​ជា​មួយ​ទ្រង់។ មនុស្ស​ជា​ច្រើន​មាន​ការ​តស៊ូ នៅ​ក្នុង​ការ​អធិស្ឋាន​អស់​ពី​ចិត្ត តែ​ពួក​គេ​ហាក់​ដូច​ជា​មិន​បាន​ទទួល​ការ​ឆ្លើយ​តប។ ប៉ុន្តែ យើង​អាចដឹង​ច្បាស់​ថា ព្រះ​ទ្រង់​ពិត​ជា​យក​ព្រះ​ទ័យ​ទុក​ដាក់ ហើយ​ស្តាប់​ឮ​ពាក្យ​ដែល​យើង​គ្រប់​គ្នា​ទូល​សូម។ ទ្រង់​បាន​ជំរុញ​យើង​ ឲ្យ​បន្តដើរ​ជា​មួយ​ទ្រង់ ដោយ​ភាព​ស្និទ្ធ​ស្នាល …

Read article