January 2, 2019

You are here:
ការសួររកទិសដៅ

ប៉ា​របស់​ខ្ញុំ​មាន​អំណោយ​ទាន​មួយ គឺ​គាត់​តែង​តែ​ស្គាល់​ទិស ។ បើ​សិន​ជា​ខ្ញុំ​មាន​សមត្ថ​ភាព​ដូច​នេះ​ដែរ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ។ សុភាវគតិ​របស់​គាត់ បាន​ឲ្យ​គាត់​ដឹង​ថា ទិស​ខាង​ជើង ត្បូង លិច និង​កើត​នៅ​ខាង​ណា។ គាត់​ហាក់​ដូច​ជា​មាន​សមត្ថ​ភាព​នេះ​ពី​កំណើត។ ហើយ​គាត់​តែង​តែ​ប្រាប់​ទិស មិន​ដែល​ខុស​ឡើយ គឺ​លើក​លែង​តែ​នៅ​ពេល​យប់មួយ​។ នៅ​ពេល​យប់​នោះ ប៉ា​ខ្ញុំ​បាន​វង្វេង​ផ្លូវ។ គាត់​និង​ម្តាយ​ខ្ញុំ បាន​ទៅ​ចូល​រួម​កម្ម​វិធី​មួយ ក្នុង​ក្រុង​ដែល​គាត់​មិន​ដែល​ធ្លាប់​ទៅ​ពី​មុន​មក ហើយ​ក៏​បាន​ចាក​ចេញ​មក​ផ្ទះ​វិញ នៅ​ពេល​យប់​ងងឹត។ គាត់​ជឿ​ជាក់​ថា គាត់​ស្គាល់​ផ្លូវ​ត្រឡប់​មក​ផ្លូវ​ធំ​វិញ ប៉ុន្តែ គាត់​បាន​វង្វេង​ផ្លូវ​ហើយ។ គាត់​បាន​បើក​ឡាន​ត្រឡប់​ថយ​ក្រោយ​វិញ។ បន្ទាប់​មក គាត់​ក៏​បាន​ច្រឡំ​ផ្លូវ ហើយ​ក៏​មាន​អារម្មណ៍​តប់​ប្រមល់។ ម្តាយ​ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ថា ការ​ស្វែង​រក​ផ្លូវ គឺ​ជា​ការ​ពិបាក ប៉ុន្តែ គាត់​គួរ​តែ​ប្រើ​ទូរស័ព្ទ​របស់​គាត់​ ដើម្បី​រក​មើល​ទិស ដែល​ត្រូវ​ធ្វើ​ដំណើរ។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា លោក​ឪពុក​របស់​ខ្ញុំ​ដែល​មាន​អាយុ​៧៦​ឆ្នាំ បាន​សុំ​ឲ្យ​គេ​ជួយ​ប្រាប់​ទិស សម្រាប់​ការ​ធ្វើដំណើរ​ជា​លើក​ទីមួយ ក្នុង​ជីវិត​គាត់ គឺ​គាត់​បាន​សុំ​ឲ្យ​ទូរស័ព្ទ​របស់​គាត់​ជួយ​ប្រាប់​ទិស​ធ្វើ​ដំណើរ។ ស្តេច​ដាវីឌ គឺ​ជា​អ្នក​និពន្ធ​ទំនុក​ដំកើង ដែល​មាន​បទ​ពិសោធន៍​ដ៏​ច្រើន​សម្បូរ​បែប ក្នុង​ជីវិត។ ប៉ុន្តែ បទ​ទំនុក​ដំកើង​របស់​គាត់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា នៅ​ពេល​ខ្លះ ស្តេច​ដាវីឌ​បាន​មាន​អារម្មណ៍​ថា វង្វេង ទាំង​ខាង​វិញ្ញាណ និង​ផ្លូវ​អារម្មណ៍​។…

Read article