January 3, 2019

You are here:
ខំប្រឹងបិទភ្នែក

គាត់​ដឹង​ថា គាត់​មិន​គួរ​ធ្វើ​វា​ទេ។ ទឹក​មុខ​គាត់​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គាត់​ពិត​ជា​បាន​ដឹង​ថា គាត់​បាន​ធ្វើ​ខុស​។ ខ្ញុំ​ក៏​បាន​អង្គុយ​ចុះ ដើម្បី​ពិភាក្សា​ជា​មួយ​ក្មួយ​ប្រុស​ម្នាក់​នេះ អំពី​កំហុស​របស់​គាត់។ តែ​គាត់​ក៏​បាន​ប្រញាប់​បិទ​ភ្នែក​យ៉ាង​លឿន។ គាត់​បាន​អង្គុយ​គិត តាម​ហេតុ​ផល ឬ​ឡូហ្ស៊ិក​របស់​គាត់ ដែល​ជា​ក្មេង​អាយុ​៣​ឆ្នាំ​ថា បើ​គាត់​មិន​អាច​មើល​ឃើញ​ខ្ញុំ នោះ​ខ្ញុំ​ក៏​ច្បាស់​ជា​មិន​អាច​មើល​គាត់​ឃើញ​ដែរ។ ហើយ​បើ​ខ្ញុំ​មិន​អាច​មើល​គាត់​ឃើញ នោះ​គាត់​អាច​ជៀស​វាង​ការ​សន្ទ​នា និង​ទទួល​លទ្ធ​ផល ដែល​គាត់​បាន​រំពឹង​ទុក។ តែ​ខ្ញុំ​សប្បាយ​ចិត្ត ដែល​ខ្ញុំ​អាច​មើល​គាត់​ឃើញ ក្នុង​ពេល​នោះ។ ខ្ញុំ​មិន​អាច​ឲ្យ​គាត់​គេច​ចេញ​ទៅ ដោយ​មិន​បាន​កែ​តម្រង់​គាត់​បាន​ឡើយ បាន​ជា​យើង​ត្រូវ​និយាយ​គ្នា អំពី​រឿង​នោះ ដោយ​គ្មាន​អ្វី​មក​រារាំង​យើង​ឡើយ។ ខ្ញុំ​ចង់​ឲ្យ​គាត់​មើល​មុខ​ខ្ញុំ ហើយ​ដឹង​ថា ខ្ញុំ​ស្រឡាញ់​គាត់ ហើយ​ចង់​អត់​ទោស​ឲ្យ​គាត់​ខ្លាំង​ប៉ុណ្ណា។ នៅ​ពេល​នោះ ខ្ញុំ​ក៏​បាន​គិត​ថា តើ​ព្រះ​ជា​ម្ចាស់​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ដែល​អ័ដាម និង​នាង​អេវ៉ា​មិន​ស្តាប់​បង្គាប់​ទ្រង់ ក្នុង​សួន​ច្បារ​អេដែន។ ពេល​ពួក​គេ​ដឹង​ថា​ខ្លួន​ខុស ពួក​គេ​ក៏​បាន​ព្យាយាម​លាក់​ខ្លួន​ពី​ព្រះ​អង្គ(លោកុប្បត្តិ ៣:១០) ដែល​អាច​មើល​ឃើញ​ពួក​គេ​យ៉ាង​ច្បាស់។ ពេល​ណា​យើង​ដឹង​ខ្លួន​ថា យើង​បាន​ធ្វើ​អ្វី​ខុស យើង​ច្រើន​តែ​ចង់​គេច​ចេញ ដើម្បី​កុំ​ឲ្យ​ទទួល​លទ្ធ​ផល ពី​អ្វី​ដែល​យើង​បាន​ធ្វើ។ យើង​រត់​គេច​ពី​វា ឬ​លាក់​បាំង​វា ឬ​ក៏​បិទ​ភ្នែក​ខ្លួន​ឯង មិន​ព្រម​មើល​សេចក្តី​ពិត។ ព្រះ​ទ្រង់​នឹង​ឲ្យ​យើង​ទទួល​ខុស​ត្រូវ ចំពោះ​កំហុស​របស់​យើង ផ្អែក​ទៅ​លើ​ខ្នាត​គំរូ​នៃ​សេចក្តី​សុចរិត​របស់​ទ្រង់។ ទ្រង់​មើល​ឃើញ​យើង (ហើយស្វែង​រក​យើង!)…

Read article