បានផ្លាស់ប្រែ និងកំពុងផ្លាស់ប្រែ
តានី(Tani) និងម៉ូឌូព(Modupe) បានចម្រើនវ័យធំឡើង ក្នុងប្រទេសនីហ្សេរីយ៉ា ហើយក៏បានទៅបន្តការសិក្សានៅចក្រភពអង់គ្លេស ក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ ពួកគេក៏បានផ្លាស់ប្រែដោយផ្ទាល់ៗខ្លួន ដោយសារព្រះគុណព្រះ ប៉ុន្តែ ពួកគេមិនដែលនឹកស្មានថា ព្រះទ្រង់នឹងប្រើប្រាស់ពួកគេ ឲ្យនាំការផ្លាស់ប្រែ ដល់សហគមន៍មួយ ដែលស្ថិតក្នុងចំណោមសហគមន៍ក្រីក្រជាងគេ និងជួបការរើសអើងបំផុត នៅសង្កាត់អានហ្វ៊ីល ទីក្រុងលីវើភូល ប្រទេសអង់គ្លេស។ ខណៈពេលដែលបណ្ឌិតតានី និងម៉ូឌូព អូមីដេយី បានស្វែងរកព្រះជាម្ចាស់ និងបម្រើសហគមន៍របស់ខ្លួន ដោយភាពស្មោះត្រង់ ព្រះអង្គក៏បានប្រទានសេចក្តីសង្ឃឹមដល់មនុស្សជាច្រើន។ ពួកគេក៏បានដឹកនាំពួកជំនុំដ៏រឹងមាំមួយកន្លែង ហើយក៏បានបន្តអនុវត្តគម្រោងសហគមន៍ជាច្រើន ដែលនាំឲ្យមានការផ្លាស់ប្រែនៅក្នុងជីវិតមនុស្សជាច្រើនរាប់មិនអស់។ ស្តេចម៉ាន៉ាសេបាននាំឲ្យប្រទេសជាតិទ្រង់មានការផ្លាស់ប្រែ ទៅរកការអាក្រក់ តែក្រោយមកក៏បាននាំមកនូវការផ្លាស់ប្រែទៅរកការល្អវិញ។ កាលស្តេចនៃនគរយូដាអង្គនេះមានព្រះជន្ម១២ឆ្នាំ ទ្រង់បាននាំរាស្រ្តទ្រង់ឲ្យវង្វេងចេញពីព្រះ ហើយពួកគេក៏បានធ្វើការអាក្រក់អស់ជាច្រើនឆ្នាំ(២របាក្សត្រ ៣៣:១-៩)។ ពួកគេមិនខ្វល់ អំពីការព្រមានរបស់ព្រះជាម្ចាស់ឡើយ បានជាទ្រង់អនុញ្ញាតឲ្យស្តេចម៉ាន៉ាសេធ្លាក់ខ្លួនក្លាយជាអ្នកទោស នៅចក្រភពបាប៊ីឡូន(ខ.១០-១១)។ ស្តេចអង្គនេះក៏បានបន្ទាបខ្លួន ស្រែករកព្រះជាម្ចាស់ ដោយទុក្ខព្រួយយ៉ាងខ្លាំង ហើយព្រះអង្គក៏បានស្តាប់ការទូលអង្វររបស់ទ្រង់ ហើយក៏បានឲ្យទ្រង់ដឹកនាំនគរទ្រង់ឡើងវិញ(ខ.១២-១៣)។ ស្តេចដែលបានផ្លាស់ប្រែនេះ ក៏បានជួសជុលកំផែងទីក្រុងឡើងវិញ ហើយក៏បានលប់បំបាត់ការថ្វាយបង្គំរូបព្រះរបស់សាសន៍ដទៃ នៅក្នុងទឹកដីទ្រង់(ខ.១៤-១៥)។ “រួចទ្រង់ស្អាងអាសនាព្រះយេហូវ៉ាឡើងវិញ … ក៏បង្គាប់ឲ្យពួកយូដាគោរពប្រតិបត្តិតាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល”(ខ.១៦)។ ពេលដែលប្រជាជនទាំងឡាយបានសង្កេតឃើញការផ្លាស់ប្រែដ៏ឆាប់រហ័សរបស់ស្តេចម៉ាន៉ាសេ ពួកគេក៏បានផ្លាស់ប្រែផងដែរ(ខ.១៧)។ ខណៈពេលដែលយើងស្វែងរកព្រះជាម្ចាស់…
Read article