ធំប្រសើរជាងភាពរុងរឿងរបស់មនុស្ស
ស្តេចសេសារ-អូគូស្ទ ត្រូវបានគេនឹកចាំថា ជាអធិរាជ្យទីមួយ និងអស្ចារ្យបំផុតរបស់ចក្រភពរ៉ូម៉ាំង។ ទ្រង់បានប្រើជំនាញនយោបាយ និងអំណាចទាហាន ដើម្បីកំចាត់សត្រូវរបស់ទ្រង់ និងពង្រីកចក្រភពរបស់ទ្រង់ ហើយកែប្រែទីក្រុងរ៉ូម ពីតំបន់រស់នៅរាយប៉ាយ ឲ្យក្លាយជាទីក្រុងដ៏ស៊ីវីល័យ ដែលមានរូបចម្លាក់ និងព្រះវិហារសាសនា ធ្វើពីថ្មម៉ាប។ ពលរដ្ឋនៃចក្រភពរ៉ូម ដែលស្រឡាញ់អធិរាជ្យអូគូស្ទ បានហៅទ្រង់ថា បិតាជាតិដែលមកពីស្ថានសួគ៌ និងអ្នកជួយសង្រ្គោះមនុស្សជាតិ។ នៅពេលដែលរាជ្យ៤០ឆ្នាំរបស់ទ្រង់ បានឈានដល់ទីបញ្ចប់ ទ្រង់បានមានបន្ទូលចុងក្រោយជាផ្លូវការ “ខ្ញុំបានកសាងទីក្រុងរ៉ូម ចាប់តាំងពីពេលដែលទីក្រុងនេះគ្រាន់តែជាទីក្រុងធ្វើពីឥដ្ឋ ប៉ុន្តែ ខ្ញុំបានធ្វើឲ្យវាប្រែក្លាយជាទីក្រុងធ្វើពីថ្មម៉ាប មុនពេលខ្ញុំចាកចេញទៅ”។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមមហេសីរបស់ទ្រង់ តាមពិត បន្ទូលចុងក្រោយរបស់ទ្រង់គឺ “តើខ្ញុំបានរួមចំណែក នៅក្នុងផ្នែករបស់ខ្ញុំបានល្អឬទេ? បន្ទាប់មក គេបានទះដៃអបអរខ្ញុំហើយ ខណៈពេលដែលខ្ញុំចាកចេញទៅ”។ អ្វីដែលស្តេចអូគូស្ទមិនបានជ្រាបនោះគឺ ទ្រង់បានបំពេញនូវតួនាទីបន្ទាប់បន្សំដ៏សំខាន់ ក្នុងរឿងមួយ ដែលធំប្រសើរជាងរឿងរបស់ទ្រង់។ ក្នុងស្រមោលនៃរាជ្យរបស់ទ្រង់ ព្រះរាជបុត្រានៃព្រះបានយាងមកប្រសូត្រ ជាកូនប្រុសរបស់ជាងឈើ ដើម្បីបើកបង្ហាញនូវអ្វីដែលល្អអស្ចារ្យជាងជ័យជម្នះកងទ័ព ព្រះវិហារ ទីលានប្រកួត ឬរាជវាំងរបស់ចក្រភពរ៉ូម៉ាំងទៅទៀត(លូកា ២:១)។ ព្រះរាជបុត្រានៃព្រះ មានព្រះនាមថា យេស៊ូវ។ នៅពេលយប់ ដែលជនរួមជាតិទ្រង់ទាមទាឲ្យពួករ៉ូម៉ាំងយកទ្រង់ទៅឆ្កាងសម្លាប់ ទ្រង់បានអធិស្ឋានសូមព្រះវរបិតាដំកើងទ្រង់ ជាមួយនឹងព្រះវរបិតា…
Read article