ធំប្រសើរជាងភាពរុងរឿងរបស់មនុស្ស

ស្តេច​សេសារ-អូគូស្ទ ត្រូវ​បាន​គេ​នឹក​ចាំ​ថា ជា​អធិរាជ្យ​ទី​មួយ និង​អស្ចារ្យ​បំផុត​របស់​ចក្រ​ភព​រ៉ូម៉ាំង។ ទ្រង់​បាន​ប្រើជំនាញ​នយោ​បាយ និង​អំណាច​ទាហាន ដើម្បី​កំចាត់​សត្រូវ​របស់​ទ្រង់ និង​ពង្រីក​ចក្រ​ភព​របស់​ទ្រង់ ហើយ​កែ​ប្រែ​ទីក្រុង​រ៉ូម ពី​តំបន់​រស់​នៅ​រាយ​ប៉ាយ ឲ្យ​ក្លាយ​ជា​ទីក្រុង​ដ៏​ស៊ីវីល័យ ដែល​មាន​រូប​ចម្លាក់ និង​ព្រះ​វិហារ​សាសនា ធ្វើ​ពី​ថ្ម​ម៉ាប​។ ពល​រដ្ឋ​នៃ​ចក្រ​ភព​រ៉ូម ដែល​ស្រឡាញ់​អធិរាជ្យ​អូគូស្ទ បាន​ហៅ​ទ្រង់​ថា បិតាជាតិ​ដែល​មក​ពី​ស្ថាន​សួគ៌ និង​អ្នក​ជួយ​សង្រ្គោះ​មនុស្ស​ជាតិ។ នៅ​ពេល​ដែល​រាជ្យ៤០​ឆ្នាំ​របស់​ទ្រង់ បាន​ឈាន​ដល់​ទី​បញ្ចប់ ទ្រង់​បាន​មាន​បន្ទូល​ចុង​ក្រោយ​ជាផ្លូវ​ការ “ខ្ញុំ​បាន​កសាង​ទីក្រុង​រ៉ូម ចាប់​តាំង​ពី​ពេល​ដែល​ទីក្រុង​នេះ​គ្រាន់​តែ​ជា​ទីក្រុង​ធ្វើ​ពី​ឥដ្ឋ ប៉ុន្តែ ខ្ញុំ​បាន​ធ្វើ​ឲ្យ​វា​ប្រែក្លាយ​ជា​ទីក្រុង​ធ្វើ​ពី​ថ្ម​ម៉ាប មុន​ពេល​ខ្ញុំ​ចាក​ចេញ​ទៅ”។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​យោង​តាម​មហេសី​របស់​ទ្រង់ តាម​ពិត បន្ទូល​ចុង​ក្រោយ​របស់​ទ្រ​ង់គឺ “​តើ​ខ្ញុំ​បាន​រួម​ចំណែក នៅ​ក្នុង​ផ្នែក​របស់​ខ្ញុំ​បាន​ល្អ​ឬ​ទេ? បន្ទាប់​មក គេ​បាន​ទះដៃ​អបអរ​ខ្ញុំ​ហើយ ខណៈ​ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ទៅ”។

អ្វី​ដែល​ស្តេច​អូគូស្ទ​មិន​បាន​ជ្រាប​នោះ​គឺ ទ្រង់​បាន​បំពេញ​នូវ​តួនាទី​បន្ទាប់​បន្សំ​ដ៏​សំខាន់ ក្នុង​រឿង​មួយ ដែល​ធំ​ប្រសើរ​ជាង​រឿង​របស់​ទ្រង់។ ក្នុង​ស្រមោល​នៃ​រាជ្យ​របស់​ទ្រង់ ព្រះ​រាជ​បុត្រា​នៃ​ព្រះ​បាន​យាង​មក​ប្រសូត្រ ជា​កូន​ប្រុស​របស់​ជាង​ឈើ ដើម្បី​បើក​បង្ហាញ​នូវ​អ្វី​ដែល​ល្អ​អស្ចារ្យ​ជាង​ជ័យ​ជម្នះ​កង​ទ័ព ព្រះវិហារ ទីលាន​ប្រកួត ឬ​រាជ​វាំង​របស់​ចក្រ​ភព​រ៉ូម៉ាំង​ទៅ​ទៀត​(លូកា ២:១)។

ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ មាន​ព្រះ​នាម​ថា យេស៊ូវ។​ នៅ​ពេល​យប់ ដែល​ជន​រួម​ជាតិ​ទ្រង់​ទាម​ទា​ឲ្យ​ពួក​រ៉ូម៉ាំង​យក​ទ្រង់​ទៅឆ្កាង​សម្លាប់ ទ្រង់​បាន​អធិស្ឋាន​សូម​ព្រះ​វរបិតា​ដំកើង​ទ្រង់ ​ជា​មួយ​នឹង​ព្រះ​វរបិតា​ ដោយ​សិរីល្អ​ដែល​ទ្រង់​មាន​ជា​មួយ​នឹង​ព្រះវរបិតា​ទ្រង់។ តើ​មាន​នរណា​ខ្លះ​យល់​អំពី​សិរីល្អ ដែល​ទ្រង់​បាន​អធិស្ឋាន​សូម​នៅ​យប់​នោះ?(យ៉ូហាន ១៧:៤-៥)។ មុន​ពេល​គេ​យក​ទ្រង់​ទៅ​ឆ្កាង តើ​មាន​នរណា​ខ្លះ បាន​ដឹង​អំពី​ភាព​អស្ចារ្យ​នៃ​ការ​លះ​បង់​របស់​ទ្រង់ ដែល​គេ​នឹង​ទះ​ដៃ​អប​អរ នៅ​ស្ថាន​សួគ៌ ក៏​ដូច​ជា​នៅ​ផែនដី?

នេះ​ជា​រឿង​ដ៏​អស្ចារ្យ​ណាស់។ ពី​ដំបូង ព្រះ​នៃ​យើង​បាន​ឃើញ​យើង ដេញ​តាម​ក្តី​ស្រមៃ​ដ៏​ល្ងង់​ខ្លៅ ហើយ​ក៏​ឈ្លោះប្រកែក​ក្នុង​ចំណោម​គ្នា​ឯង តែ​ទ្រង់​បាន​កែ​ប្រែ​ជីវិត​យើង បាន​ជា​យើង​នាំ​គ្នា​ច្រៀង​សរសើរ អំពី​ឈើ​ឆ្កាង​ដ៏​គួរ​ស្បើម​របស់​ទ្រង់។—MART DEHAAN

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles