January 11, 2019

You are here:
ទំហំដែលគ្មានដែនកំណត់

មាន​ពេល​មួយ ខ្ញុំ​បាន​ផ្តេក​ខ្លួន​នៅ​លើ​កម្រាល​កៅស៊ូ ហើយ​អត់​ដង្ហើម តាម​បង្គាប់​របស់​គ្រូ​ពេទ្យ ខណៈ​ពេល​ដែលម៉ាស៊ីន​កំពុង​តែ​ដំណើរ​ការ ដោយ​សម្លេង​ងឺត​ង៉ត​ៗ និង​សូរ​ក្រិក​ៗ។ ខ្ញុំ​បាន​ស្គាល់​មនុស្ស​ជា​ច្រើន ដែល​បាន​ទៅ​ស្គែន​អ៊ែម អរ អាយ (MRIs) ប៉ុន្តែ ដោយ​សារ​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​ជម្ងឺ​ខ្លាច​កន្លែង​បិទ​ជិត នោះ​ខ្ញុំ​ចាំ​បាច់​ត្រូវ​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ​ជា​ម្ចាស់ ដែល​ទ្រង់​ធំ​ជាង​ខ្ញុំ។ ខណៈ​ពេល​ដែល​ខ្ញុំ​ឮ​ម៉ាស៊ីន​បញ្ចេញ​សម្លេង​តាម​ចង្វាក់​របស់​វា ខ្ញុំ​ក៏​បាន​សូត្រ​ឃ្លា​មួយ​ក្នុង​ខ​គម្ពីរ ក្នុង​ចិត្ត​ខ្ញុំ​អំពី “ទទឹង បណ្តោយ ជំរៅ និងកំពស់​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ”(អេភេសូរ ៣:១៨)។ ពេល​សាវ័ក​ប៉ុល​អធិស្ឋាន​ឲ្យ​ពួកជំនុំ​នៅ​ក្រុង​អេភេសូរ គាត់​បាន​ពិពណ៌នា អំពី​រង្វាស់​ទាំង​បួន​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដើម្បី​និយាយ​សង្កត់​ធ្ងន់ ​អំពី​ទំហំ និង​ភាព​ស្ថិត​ស្ថេរ​នៃ​សេចក្តី​ស្រឡាញ់ និង​ព្រះ​វត្ត​មាន​របស់​ទ្រង់។ របៀប​ដែល​ខ្ញុំ​ផ្តេក​ខ្លួន ដើម្បី​ស្គែន​នឹង​ម៉ាស៊ីន អ៊ែម អរ អាយ បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ការ​យល់​ដឹង​ថ្មី​មួយ។ ពេល​ខ្ញុំ​គិត​អំពី​ទទឹង ខ្ញុំ​ក៏​បាន​គិត​ដល់​ទទឹង​របស់​បំពង់​ស្គែន ដែល​ខ្លួន​របស់​ខ្ញុំ​បាន​ផ្តេក​នៅ​ខាង​ក្នុង ដោយ​ដៃ​នៅ​សង​ខាង​ខ្លួន​ខ្ញុំ។ ខ្ញុំ​ក៏​បាន​គិត​អំពី​បណ្តោយ​របស់​បំពង់​នោះ​ពី​ចុង​ម្ខាង​ដល់​ចុង​ម្ខាង ដែល​មាន​ប្រវែង​វែង​ជាង​ដង​ខ្លួន​របស់​ខ្ញុំ​ រាប់​ចាប់​ពី​ជើង​ដល់​ក្បាល។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​គិត​អំពី​កម្ពស់ របស់​ពិដាន​នៃ​បំពង់​នោះ គិត​ចាប់​ពី​ច្រមុះ​ខ្ញុំ​ទៅ។ រួច​ខ្ញុំ​ក៏​បាន​គិត​អំពីជម្រៅ​របស់​បំពង់​នោះ ដែល​គិត​ចាប់​ពី​ទម្រ​ដែល​តភ្ជាប់​បំពង់​នោះ និង​កម្រាល​ឥដ្ឋ ដែល​នៅ​ក្រោម​ខ្ញុំ ហើយ​បាន​ទ្រខ្លួន​ខ្ញុំ។ រង្វាស់​ទាំង​បួន​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ…

Read article