January 12, 2019

You are here:
ការបម្រើអ្នកដ៏តូចបំផុត

មាន​ពេល​មួយ កូន​ស្រី​របស់​ខ្ញុំ​បាន​រៀប​ចំ​ខ្លួន​ទៅ​រៀន លឿន​ជាង​ពេល​រាល់​ដង ដូច​នេះ គាត់​ក៏​បាន​សុំ​ឲ្យ​ខ្ញុំ​ឈាង​ចូលហាង​កាហ្វេ នៅ​តាម​ផ្លូវ​ទៅ​សាលា​របស់​នាង។ ខ្ញុំ​ក៏​បាន​យល់​ព្រម។ ខណៈ​ពេល​ដែល​ខ្ញុំ​បើក​ឡាន​ជិត​ដល់​ផ្លូវ​បត់​ចូល​ហាង​កាហ្វេ ខ្ញុំ​ក៏​បាន​សួរ​នាង​ថា “តើ​កូន​ចង់​ចែក​រំលែក​ក្តី​អំណរ​របស់​កូន នៅ​ពេល​ព្រឹក​នេះ​ទេ?” នាង​ក៏​បាន​ឆ្លើយ​ថា នាង​ចង់​ចែក​រំលែក។ យើង​ក៏​បាន​កម្មង់​ទិញ​អាហារ​របស់​យើង ហើយ​ទៅ​បង់​លុយ នៅ​ក្បែរ​បង្អួច​ហាង។ ខ្ញុំ​ក៏​បាន​ប្រាប់​អ្នក​រត់​តុ​ថា យើង​ចង់​បង់​លុយ​ឲ្យ​ស្រ្តី​វ័យ​ក្មេង​ម្នាក់ ដែល​នៅ​ក្រោយ​យើង​ផង​ដែរ។ កូន​ស្រី​ខ្ញុំ​ក៏​បាន​បញ្ចេញ​ទឹក​មុខ​ញញឹម​ស្រស់។ បើ​ប្រៀប​ធៀប​រឿង​នេះ នឹង​រឿង​ធំ​ៗ​ជា​ច្រើន ការ​ទិញ​កាហ្វេ​មួយ​ពែង ឲ្យ​នរណា​ម្នាក់ ហាក់​ដូច​ជា​គ្មាន​អ្វី​ធំ​ដុំ​ទេ។ តើពិត​មែន​ទេ? ខ្ញុំ​ឆ្ងល់​ថា តើ​ការ​ទិញ​កាហ្វេ​មួយ​ពែង ឲ្យ​នរណា​ម្នាក់ ស្ថិត​នៅ​ក្នុង​ចំណោម​អំពើ​ល្អ ដែល​ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ធ្វើ​សម្រាប់​អ្នក​តូច​បំផុត ក្នុង​ចំណោម​យើង​ឬ​ទេ?(ម៉ាថាយ ២៥:៤០)។ សូម​យើង​គិត អំពី​អ្នក ​ដែល​នៅ​ក្រោយ​យើង ឬ​នៅ​បន្ទាប់​យើង។ ហើយ​បន្ទាប់​មក សូម​យើង​ធ្វើ “អំពើ​ល្អ​មួយ” ដែល​ប្រហែល​ជា​ការ​ទិញ​កាហ្វេ ឬ​ប្រហែល​ជា​ការ​ធ្វើ​អ្វី​ដែល​លើស​នេះ ឬ​តូច​ជាង​នេះ សម្រាប់​គាត់។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា កាល​ណា​យើង “ធ្វើ​ការ​ទាំង​នោះ”(ខ.៤០) ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​ទ្រង់​ដែរ​។ នៅ​ពេល​ព្រឹក​នោះ ខណៈ​ពេល​ដែល​យើង​បើក​ឡាន​ចេញ​ពី​ហាង​កាហ្វេ​នោះ​ទៅ យើង​ក៏​បាន​ឃើញ​ស្រ្តី​ម្នាក់​នោះកំពុងទទួល​កាហ្វេ​ពី​អ្នក​រត់​តុ​ក្នុង​ហាង​កាហ្វេ​នោះ។ ស្នាម​ញញឹម​ស្រស់…

Read article