បរាជ័យរបស់សត្វបង្កង
មានពេលមួយ បងប្អួនជីដូនមួយរបស់ខ្ញុំ បានអញ្ជើញខ្ញុំ ឲ្យទៅចាប់បង្កងក្រហមជាមួយគាត់។ ពេលនោះ ខ្ញុំមានចិត្តរំភើបរីករាយណាស់។ ខ្ញុំក៏បានញញឹម ពេលដែលគាត់ហុចកូនធុងជ័រមួយឲ្យខ្ញុំ។ ពេលខ្ញុំសួររកគំរបធុង គាត់ក៏បានប្រាប់ខ្ញុំថា យើងមិនចាំបាច់ប្រើគំរបនោះក៏បាន ហើយគាត់ក៏បានលើកសន្ទូច និងកំទេចសាច់មាន់ ដែលយើងបានប្រើជានុយ។ ក្រោយមក ខណៈពេលដែលខ្ញុំមើលសត្វបង្កងតូចៗទាំងនោះព្យាយាមឡើងពីលើគ្នាទៅវិញទៅមក ដើម្បីគេចចេញពីធុង ដែលជិតពេញ ខ្ញុំក៏បានដឹងអំពីមូលហេតុដែលយើងមិនចាំបាច់ត្រូវប្រើគំរបធុងមែន។ ពេលណាបង្កងណាមួយឡើងជិតដល់មាត់ធុង បង្កងផ្សេងទៀត ក៏បានទាញវាទម្លាក់មកវិញ នៅក្នុងការដណ្តើមគ្នាចេញពីក្នុងធុងដ៏វឹកវរនោះ។ បរាជ័យរបស់សត្វបង្កង បានធ្វើឲ្យខ្ញុំនឹកចាំ អំពីភាពហិនហោច ដែលកើតឡើង ពីការគិតប្រយោជន៍ផ្ទាល់ខ្លួន ជាជាងគិតប្រយោជន៍រួម។ ពេលដែលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅក្រុងថែស្សាឡូនិច គាត់ដឹងថា គ្រីស្ទបរិស័ទត្រូវការការទំនាក់ទំនង ដែលជួយជ្រោង និងពឹងផ្អែកលើគ្នាទៅវិញទៅមក។ គាត់បានជំរុញពួកគេឲ្យដាស់តឿនអ្នកដែលខ្ជិលច្រអូស និងបង្កការរំខាន ហើយលើកទឹកចិត្តអ្នកដែលបាក់ទឹកចិត្ត ព្រមទាំងជួយអ្នកទន់ខ្សោយ ហើយមានការអត់ធ្មត់ចំពោះមនុស្សទាំងអស់(១ថែស្សាឡូនីច ៥:១៤)។ សាវ័កប៉ុលក៏បានកោតសរសើរសហគមន៍របស់ពួកគេ ដែលចេះយកអសារគ្នា(ខ.១១) រួចគាត់ក៏បានលើកទឹកចិត្តពួកគេ ឲ្យមានទំនាក់ទំនងដែលមានក្តីស្រឡាញ់ និងមេត្រីភាពកាន់តែខ្លាំង(ខ.១៣-១៥)។ ការព្យាយាមបង្កើតវប្បធម៌នៃការអត់ទោស ភាពសប្បុរស និងសេចក្តីអាណឹត បានជួយឲ្យពួកគេមានទំនាក់ទំនងកាន់តែរឹងមាំ ជាមួយព្រះជាម្ចាស់ និងជាមួយអ្នកដទៃ(ខ.១៥,២៣)។ ពួកជំនុំអាចលូតលាស់ និងធ្វើបន្ទាល់ថ្វាយព្រះគ្រីស្ទ តាមរយៈការរួបរួម ដោយសេចក្តីស្រឡាញ់យ៉ាងដូចនេះឯង។…
Read article