January 15, 2019

You are here:
បទចម្រៀងនៅពេលយប់

ឪពុក​របស់​ខ្ញុំ​បាន​រស់​នៅ ក្នុង​ជីវិត​មួយ ដែល​មាន​សេចក្តី​ប្រាថ្នា​ជា​ច្រើន។​ គាត់​ចង់​បាន​ភាព​ពេញ​លេញ សូម្បី​តែ​នៅ​ពេល​ដែល​ជម្ងឺ​ប៉ាគីនសុន​បាន​ធ្វើ​ឲ្យ​មាន​ភាព​ពិការ​បន្តិច​ម្តង​ៗ នៅ​ក្នុង​គំនិត និង​រូប​កាយ​គាត់​ក៏​ដោយ។ គាត់​ប្រាថ្នា​ចង់​បាន​សន្តិ​ភាព នៅ​ពេល​ដែល​គាត់​កំពុង​តែ​ជួប​ការ​ឈឺ​ចាប់ ដោយសារ​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត។ គាត់​ចង់​ទទួល​សេចក្តីស្រឡាញ់ និង​ការ​ឲ្យ​តម្លៃពី​អ្នក​ដទៃ ប៉ុន្តែ ជា​ញឹក​ញាប់ គាត់​បាន​ជួប​ភាព​ឯកោ​ជា​ញឹក​ញាប់។ គាត់​មាន​អារម្មណ៍​ថា គាត់​មាន​ភាព​ឯកោ​តិច​ជាង​មុន ពេល​ដែល​គាត់​អាន​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៤២ ដែល​ជា​បទ​គម្ពីរ​ទំនុក​ដំកើង​ដែល​គាត់​ចូល​ចិត្ត​ជាង​គេ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ ក៏​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​បាន​ការ​ប្រោស​ឲ្យ​ជា​ ដូច​គាត់​ផង​ដែរ(ខ.១-២)។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ក៏​ធ្លាប់​ជួប​ទុក្ខ​ព្រួយ ដែល​ហាក់​ដូច​ជា​មិន​ដែល​បាត់​ទៅ​ណា​(ខ.៣) ធ្វើឲ្យ​ក្តី​អំណរ​មាន​តែ​នៅ​ក្នុង​ការ​ចង​ចាំ​ដ៏​យូរ​(ខ.៦)។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ក៏ធ្លាប់​មាន​អារម្មណ៍​ថា ព្រះ​ជា​ម្ចាស់​បាន​បោះ​បង់​ចោល​គាត់ និង​បាន​ទូល​សួរ​ទ្រង់​ថា “ហេតុ​អ្វី?”(ខ.៩) ពេល​ដែល​ភាព​ជ្រួល​ច្របល់ និង​ការ​ឈឺ​ចាប់​បាន​កើត​មាន​ជា​បន្ត​បន្ទាប់​(ខ.៧)។ ហើយ​ព្រះ​បន្ទូល​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង បាន​បក់​មក​លើ​គាត់ ដោយ​ធានា​ថា គាត់​មិន​ឯកោ​ទេ ហើយ​ឪពុក​ខ្ញុំ​ក៏​បាន​មាន​អារម្មណ៍​ថា សន្តិ​ភាព​ដ៏​ស្ងាត់​ស្ងៀម​បាន​ចាប់​ផ្តើម​មាន ក្នុង​ពេល​ដែល​គាត់​ឈឺ​ចាប់។ គាត់​ក៏​បាន​ស្តាប់​ឮ​សម្លេង​ដ៏ស្រទន់​នៅ​ជុំវិញ​ខ្លួន​គាត់ គឺ​សម្លេង​ដែល​ធានា​គាត់​ថា ព្រះ​ជា​ម្ចាស់​នៅ​តែ​ស្រឡាញ់​គាត់​យ៉ាង​ខ្លាំង​ជា​និច្ច(ខ.៨) ទោះ​បី​ជាគាត់​គ្មាន​ចម្លើយ ទោះ​រលក​នៃ​បញ្ហា​នៅ​តែ​បក់​បោក​មក​លើ​គាត់​ក្តី។ ពេល​នោះ គាត់​មាន​ការ​ស្កប់​ចិត្ត ពេល​ដែល​បាន​ស្តាប់​សំនៀង​នៃ​សេចក្តី​ស្រឡាញ់ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នោះ នៅ​ពេល​យប់។ គឺ​មាន​ចិត្ត​ស្កប់​ស្កល់​ល្មម​នឹង​បន្ត​តោង​ជាប់​សេចក្តី​សង្ឃឹម សេចក្តី​ស្រឡាញ់ និង​ក្តី​អំណរ​ដែល​បាន​កើន​ឡើង។ ហើយ​ល្មម​នឹង​ឲ្យ​គាត់…

Read article