January 16, 2019

You are here:
ការចែករំលែកលើសពីសម្ភារៈ

មាន​ពេល​មួយ​ខ្ញុំ​បាន​ប្រាប់​កូន​ប្រុស​ពៅ​របស់​ខ្ញុំ ឲ្យ​ចែក​រំលែក​របស់​លេង​ជា​មួយ​អ្នក​ដទៃ។ គាត់​ក៏​បាន​ប្រកែក​ថា គាត់មិន​ចង់​ចែក​រំលែក​ទេ។ ពេល​នោះ គាត់​មាន​ការ​ពិបាក​ក្នុង​ចិត្ត ព្រោះ​គាត់​មិន​ចង់​ឲ្យ​បំណែក​ដ៏​តូច​ណា​មួយ​នៃ​គ្រឿង​សង់​ផ្ទះ​របស់​គាត់ ត្រូវ​បែក​ចេញ​ពី​គាត់​នោះ​ទេ។ ខ្ញុំ​ក៏​បាន​គិត​ដល់​ភាព​មិន​ទាន់​ពេញ​វ័យ​របស់​គាត់​ ប៉ុន្តែ តាម​ពិត មិន​មែន​មាន​តែ​ក្មេង​ៗ​ទេ ដែល​មាន​អាកប្ប​កិរិយា​ដូច​នេះ។ តើ​ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ ដែល​ជា​មនុស្ស​ មាន​ពេល​ណា​ខ្លះ ដែល​ខ្ញុំ​បដិសេធន៍​មិន​ព្រម​ចែក​រំលែក​ដល់​អ្នក​ដទៃ ដោយ​ចិត្ត​ជ្រះ​ថ្លា និង​សប្បុរស? ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​ចែក​រំលែក​ជីវិត​យើង ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ គឺ​ដូច​ដែលនាង​រស់ បាន​ធ្វើ​សម្រាប់​នាង​ណា​អូមី ដែល​ជា​ម្តាយ​ក្មេក​របស់​នាង។ ក្នុង​នាម​ជា​ស្រ្តី​មេម៉ាយ​ទាល់​ក្រ នាង​ណាអូមីគ្មាន​របស់​អ្វី សម្រាប់​ផ្តល់​ឲ្យ​នាង​រស់​ឡើយ។ ប៉ុន្តែ នាង​រស់​បាន​តភ្ជាប់​ជីវិត​របស់​ខ្លួន ជា​មួយ​នឹង​ម្តាយ​ក្មេក ដោយសន្យា​ថា ពួក​គេ​នឹង​បន្ត​តស៊ូ​ជា​មួយ​គ្នា​ទៀត ហើយ​សូម្បី​តែ​សេចក្តី​ស្លាប់​ក៏​មិន​អាច​បំបែក​ពួក​គេ​បាន​ឡើយ។ គឺដូច​ដែល​នាង​រស់​បាន​និយាយ​ទៅ​កាន់​នាង​ណាអូមី​ថា “សាសន៍​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់អ្នក​ម្តាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ”(នាងរស់ ១:១៦)។ នាង​ក៏​បាន​ធ្វើ​ការ​ចែក​រំលែក​ដោយ​ចិត្ត​ជ្រះ​ថ្លា និង​សប្បុរស  ដល់​ស្រ្តី​ដែល​មាន​វ័យ​ចំ​ណាស់​ជាង​នាង ដោយ​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ក្តី​អាណឹត។ ការ​ចែក​រំលែក​ជីវិត​របស់​យើង តាម​របៀប​នេះ អាច​មាន​ការ​ពិបាក ប៉ុន្តែ យើង​ត្រូវ​ចាំ​ថា យើង​នឹង​ទទួល​បាន​នូវ​ផល​ផ្លែដ៏​មាន​តម្លៃ ពី​អំពើ​សប្បុរស​យ៉ាង​ដូច​នេះ។ នាង​រស់​បាន​ចែក​រំលែក​ជីវិត​របស់​ខ្លួន ដល់​នាង​ណា​អូមី ប៉ុន្តែ ក្រោយ​មក…

Read article